រដ្ឋសាងសង់ឡដុតសំរាម ៥០ គ្រឿង ក្នុង ៤៩ ស្រុកទូទាំងប្រទេស ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងសំណល់

មកទល់បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បានបំពាក់ឡដុតសំរាមចំនួន ៥០គ្រឿងទៅដល់ ២១ រាជធានី-ខេត្ត ឬសរុប ៤៩ ស្រុក រួចទៅហើយ ទិសដៅដើម្បីផ្ដោតពង្រឹងប្រព័ន្ធគ្រប់គ្រងសំណល់ទូទាំងប្រទេសឱ្យមានប្រសិទ្ធភាពជាងមុន។

ក្រសួងបរិស្ថាន ក៏បានប្ដេជ្ញាថានឹងបន្តរឹតបន្ដឹង និងបង្កើនសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យប្រសើរជាងមុន ពោលគឺជំរុញឱ្យមន្រ្តីធ្វើការងារតាមលក្ខណបច្ចេកទេស និងតាមគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមរបស់ក្រសួង។

គួរបញ្ជាក់ដែរថា កន្លងមក ឃើញថាមានរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន៤ ដែលបាននិងកំពុងអនុវត្តការងារនេះ បានល្អប្រសើរ រួមមាន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រុងព្រៃវែង និង ស្រុកស្វាយអន្ទរនៃខេត្តព្រៃវែង និងស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ។

ទន្ទឹមនឹងនេះ ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ស្រុកអន្លង់វែង ស្រុកស្នួល និងស្រុកពេជ្រាដា ក៏កំពុងឆ្ពោះទៅរកការ គ្រប់គ្រងសំរាមសំណល់រឹង ប្រកបដោយប្រសិទ្ធភាពផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]