រដ្ឋអនុម័តគម្រោងវិនិយោគធំៗពីរក្នុងវិស័យថាមពលតម្លៃជាង ៣៥០ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រឱ្យក្រុមហ៊ុន Oddormeanchey Power Industrial Co Ltd វិនិយោគទឹកប្រាក់ជាង ៣៥០ដុល្លារសាងសង់គម្រោងធំៗ ២ គឺរោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព ២៦៥ មេហ្គាវ៉ាត នៅខេត្តឧត្តរមានជ័យ និង ខ្សែបញ្ជូនអគ្គិសនី តង់ស្យុង ២៣០ គីឡូវ៉ុល។

គម្រោងបង្កើតរោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព ២៦៥ មេហ្គាវ៉ាត មានទីតាំងនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលនឹងសាងសងដោយប្រើទុនវិនិយោគ ៤៩៤ លានដុល្លារ។

ដោយឡែក ខ្សែបញ្ជូនអគ្គិសនី តង់ស្យុង ២៣០ គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកស្ថានីយខេត្តសៀមរាបខាងកើត នឹងប្រើទុនវិនិយោគ ៦១ លានដុល្លារ។

គម្រោងទាំង២ អាចនឹងជួយបង្កើតការងារដល់ប្រជាជនក្នុងតំបន់ជិត ៣០០ កន្លែង។

គួរបញ្ជាក់ផងថា គម្រោងអគ្គិសនីទាំងពីរនេះ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័ត កាលពីខែកុម្ភៈ ឆ្នាំ២០២០នេះ ហើយ ហើយតាមការគ្រោងទុក គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្មនេះ គ្រោងបញ្ចប់ការសាងសង់ និងបញ្ចេញថាមពល នៅឆ្នាំ២០២២ ខាងមុខ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]