រដ្ឋអនុម័តគម្រោងវិនិយោគធំៗ ៤ គម្រោង តម្លៃជាង ៣១ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ក្រុមហ៊ុនឯកជន ៤ ឱ្យវិនិយោគសរុបជាង ៣១ លានដុល្លារ បង្កើតរោងចក្រ ៤ កន្លែង នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងស្វាយរៀង។

ក្រុមហ៊ុនទី ១ គឺ Covered Bridge Cabinetry Manufacturing Co., Ltd. ដែលវិនិយោគ ៨,៨ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។

ក្រុមហ៊ុនទី ២ គឺ SDJC STEEL AND WIRE (CAMBODIA) PRODUCTS CO., LTD. ដែលវិនិយោគ១លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតសម្ភារបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង។

ក្រុមហ៊ុនទី ៣ គឺ SOLTEAM (CAMBODIA) CO., LTD. ដែលវិនិយោគ ១៤,៧លានដុល្លារអាមេរិក បង្កើតរោងចក្រផលិត និងផ្គុំដំឡើងផលិតផលអគ្គិសនី និងបរិក្ខារអេឡិចត្រូនិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ រាជធានីភ្នំពេញ។

ក្រុមហ៊ុនទី ៤ គឺ WENDUA PACKAGING (CAMBODIA) CO., LTD. វិនិយោគ៧,៣លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតសម្ភារវេចខ្ចប់ កេសកាតុង ស្លាកសញ្ញា ប្រអប់ឈើ ឈើទម្រសម្រាប់តម្កល់សម្ភារបរិក្ខារ ថង់ប្លាស្ទិក និងបោះពុម្ពលើសម្ភារបរិក្ខារគ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ស្វាយរៀង, ខេត្តស្វាយរៀង។

គម្រោងទាំងនេះ នឹងជួយបង្កើតការងារដល់ទៅ ២៤០០ កន្លែងដល់ប្រជាជនក្នុងតំបន់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]