រដ្ឋាភិបាលកម្ពុជារៀបចំធ្វើច្បាប់ថ្មី ដើម្បីសម្រួលការរកស៊ីរវាងរដ្ឋ និងឯកជន

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងរៀបចំព្រាងច្បាប់ថ្មីស្តីពីការគ្រប់គ្រងសហគ្រាសសាធារណៈ និងភាគហ៊ុនរបស់រដ្ឋ ដែលសំដៅដល់ការធ្វើអាជីវកម្ម ការដាក់ទុនវិនិយោគរវាងរដ្ឋ និងឯកជន។ នេះបើតាមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

បើតាម ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានឱ្យដឹងថា សហគ្រាសសាធារណៈ គឺជាសហគ្រាសដែលមានដើមទុនទាំងអស់ ឬភាគច្រើនជារបស់រដ្ឋ។ ត្រឹមដំណាច់ឆ្នាំ២០២២ សហគ្រាសសាធារណៈនៅកម្ពុជា មានចំនួន ១៧ និងមានសហគ្រាសសាធារណៈថ្មីចំនួន ៩ ទើបតែបង្កើតក្នុងឆ្នាំ២០២៣ ដែលមានលក្ខណៈជាក្រុមហ៊ុន ដែលរដ្ឋមានដើមទុន ១០០%។

ឯកឧត្តមបានបន្ថែមថា ការរៀបចំសេចក្តីព្រាងច្បាប់នេះ ធ្វើឡើងដើម្បីសម្របសម្រួលទៅតាមបរិការណ៍ជាក់ស្តែង ក្នុងប្រទេស និងពិភពលោក និងបំពេញភាពខ្វះចន្លោះ ដែលរួមមាន៖ សិទ្ធិអំណាចរបស់ក្រសួង ស្ថា​ប័ន អាណាព្យាបាល ការគ្រប់គ្រងដើមទុន ភាគហ៊ុនរបស់រដ្ឋ និងអភិបាលកិច្ចនៃការគ្រប់គ្រងសហគ្រាសសាធារណៈ​ជាដើម។

បន្ថែមពីនេះ ការរៀបចំសេចក្តីព្រាងច្បាប់នេះ ដើម្បីជំរុញផលិតភាពសេដ្ឋកិច្ច បង្កើតការងារដល់ប្រជាពលរដ្ឋ ការទាក់ទាញកម្លាំងដែលមានវិជ្ជាជីវៈ ការចូលរួមក្នុងទីផ្សារពលកម្ម ក្នុងការស្វែងរកប្រាក់ចំណេញ និងពង្រឹងសេវាសាធារណៈ។

សេចក្តីព្រាងច្បាប់នេះដែរ ត្រូវបានតាក់តែងមាន ១០ជំពូក ចែកចេញជា ៧៩មាត្រា បើប្រៀបធៀបនឹងច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ ឆ្នាំ១៩៩៦ ដែលមានត្រឹមតែ ៤ជំពូក ចែកជា ៤៩មាត្រាប៉ុណ្ណោះ។

មិនត្រឹមតែប៉ុណ្ណោះ​ សេចក្តីព្រាងច្បាប់ថ្មីនេះ ខុសពីច្បាប់ចាស់ត្រង់ថា បានអនុញ្ញាតឱ្យសហគ្រាសសាធារណៈ មានសិទ្ធិអាចបោះផ្សាយលក់មូលបត្របំណុល ស្របតាមច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន។

គួរបញ្ជាក់ថា សហគ្រាសសាធារណៈ ចែកជាពីរគឺ ក្រុមហ៊ុនរដ្ឋ ដែលមានរដ្ឋជាម្ចាស់ភាគហ៊ុន ១០០% និងក្រុមហ៊ុនចម្រុះ ដែលមានរដ្ឋ​ និងឯកជនវិនិយោគរួមគ្នា ក្នុងនោះរដ្ឋមានដើមទុនស្មើ ឬលើស ៥១% រីឯឯកជនមានដើមទុនតិចជាង ឬស្មើនឹង ៤៩% នៃដើមទុនសរុប។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]