រដ្ឋាភិបាលកំពុងសិក្សាសាងសង់ព្រលានយន្តហោះនៅមណ្ឌលគីរី

រដ្ឋាភិបាលបានកំពុងសិក្សាគម្រោងសាងសង់អាកាសយានដ្ឋាន នៅខេត្តមណ្ឌលគីរី ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ កសិឧស្សាហកម្ម កសិទេសចរណ៍ ជាពិសេសគឺការតភ្ជាប់ខេត្តភាគឦសាន ជាមួយនឹងខេត្តផ្សេងក្នុងប្រទេស និងក្នុងតំបន់។

លោក ជុក ជំនោរ មន្រ្តីនាំពាក្យក្រសួងទេសចរណ៍ បានឲ្យដឹងថា គម្រោងសិក្សាសាងសង់អាកាសយានដ្ឋាននៅមណ្ឌលគីរី ស្ថិតនៅក្នុងផែនការមេនៃការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីសម្រាប់ខេត្តភាគឦសាន។

លោក ជុក ជំនោរ ថ្លែងថា៖ «ក្រសួងនឹងពិភាក្សាជាមួយអាជ្ញាធរខេត្ត និងអាកាសចរណ៍ស៊ីវិល ជុំវិញទីតាំងសម្រាប់សាងសង់ព្រលានយន្តហោះនេះ»។

លោកបន្ថែមថា ការសិក្សាផែនការមេ អាចនឹងបញ្ចប់នៅចុងឆ្នាំនេះ ឬនៅដើមឆ្នាំក្រោយ។

បើតាមអភិបាលខេត្តមណ្ឌលគីរី លោក ស្វាយ សំអ៊ាង គម្រោងសិក្សាអាកាសយានដ្ឋានថ្មីនេះអាចនឹងធ្វើឡើងនៅស្រុកអូររាំងលើផ្ទៃដីប្រមាណ ៣០០ហិកតា។

លោក ស្វាយ សំអ៊ាង ថ្លែងថា៖ «ខាងខេត្តមានដីសម្រាប់សាងសង់រួចហើយ គឺនៅក្នុងស្រុកអូររាំង តែការចំណាយលើការសាងសង់ គឺអាស្រ័យលើខាងថ្នាក់ជាតិ»។

លោកអភិបាលខេត្តលើកឡើងថា គម្រោងសាងសង់អាកាសយានដ្ឋាន នឹងធ្វើឲ្យខេត្តទាំងមូល មានការអភិវឌ្ឍន៍គ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ ដោយសារខេត្តនេះមានសក្តានុពលខាងវិស័យទេសចរណ៍បែបអេកូទេសចរណ៍។

លោក ស្វាយ សំអ៊ាង បញ្ជាក់ថា៖ «ដោយសារខេត្តមានសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ បើសិនមានព្រលានយន្តហោះ នឹងជួយទាក់ទាញបន្ថែមទៀត ទាំងភ្ញៀវទេសចរណ៍ជាតិនិងបរទេស ព្រោះថាផ្លូវធ្វើដំណើរឆ្ងាយ»។

ខេត្តមណ្ឌលគីរីមានអតីតអាកាសយានដ្ឋានមួយកន្លែង មានទីតាំងនៅទីរួមខេត្ត។ ប៉ុន្តែបច្ចុប្បន្ននេះ ទីតាំងអតីតអាកាសយានដ្ឋាន ត្រូវបានអភិវឌ្ឍន៍ទៅជាឧទ្យាន។

គួរបញ្ជាក់ថា សម្តេចតេជោរនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីពាក់កណ្តាលខែមីនា បានជំរុញឲ្យមានការកសាង អាកាសយានដ្ឋានមួយនៅក្នុងតំបន់ភូមិភាគឦសានប្រទេស។ លោកថា ការកសាងអាកាសយានដ្ឋានថ្មី ក្នុងភូមិភាគឦសាន ព្រោះតែតំបន់នេះនឹងក្លាយជាប៉ូលសេដ្ឋកិច្ចចម្បងមួយក្នុងប្រទេស៕ (អានបន្ថែម)​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]