រដ្ឋាភិបាលគ្រោងនឹងសាងសង់សារមន្ទីនគរបាលជាតិថ្មីមួយ

សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គាំទ្រគម្រោងសាងសង់សារមន្ទីនគរបាលជាតិសម្រាប់ទទួលគណប្រតិភូអន្តរជាតិ និងទុកជាស្នាដៃប្រវត្តិសាស្ត្របន្សល់ទុកដល់កូនចៅជំនាន់ក្រោយផងដែរ។ នេះបើតាមប្រសាសន៍របស់សម្ដេចក្រឡាហោម កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នេះ។

សម្ដេចក្រឡាហោមបានថ្លែងថា៖ «នគរបាលរបស់យើងក៏បានធ្វើសកម្មភាពយ៉ាងច្រើន មិនមែនត្រឹមតែថែរក្សាសណ្ដាប់ធ្នាប់សន្តិសុខទេ ហើយក៏ច្បាំងជាមួយគេដែរ ដូច្នេះហើយយើងត្រូវតែមានសារមន្ទីរមួយនេះ ដើម្បីទុកជាកេរ្តិ៍មរតកសម្រាប់កូនចៅ និងសង្គមយើងនៅពេលអនាគត»។

សម្តេចក្រឡាហោមបានបន្តថា៖ «ប៉ុន្តែបើតាមមើលទៅទំហំដីនៅបណ្ឌិតសភាយើងហ្នឹង ប្រហែលធ្វើមិនបានទេ។ យ៉ាងហោចណាស់យើងត្រូវមានដី១ហិកតា បានអាចធ្វើទៅបាន ដើម្បីឲ្យវាមានទីធ្លា សោភណភាពល្អទាក់ទាញ។ យើងនឹងខិតខំស្វែងរកទីតាំងណាដែលសមស្រប ប្រហែលជារាងឆ្ងាយបន្តិច ប៉ុន្តែបើបានធ្វើនៅក្នុងក្រុងវាល្អជាង។»

បន្ទាប់ពីសាងសង់រួច នគរបាលជាតិអាចរៀបចំកម្មវិធីផ្សេងៗ នៅក្នុងសារមន្ទីនេះ ដើម្បីត្រៀមទទួលគណប្រតិភូបរទេសរួមមាន វៀតណាម ឡាវ ថៃ និងបណ្ដាលប្រទេសផ្សេងៗផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]