រដ្ឋាភិបាលគ្រោងបង្កើតក្រុងសៀមរាបថ្មីដែលអនុញ្ញាតឱ្យមានការកសាងអគារទំនើបៗ

កិច្ចប្រជុំលើកទី៣ របស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំផែនការមេអភិវឌ្ឍទេសចរណ៍នៅខេត្តសៀមរាប កាលពីថ្ងៃទី ១៦ ខែ កញ្ញា បានបង្ហាញពីគម្រោងរបស់រដ្ឋាភិបាល ក្នុងការបង្កើតក្រុងសៀមរាបថ្មីដែលនឹងអនុញ្ញាតឲ្យមានការកសាងអគារទំនើបៗ។

យោងតាមការបញ្ជាក់នៅលើទំព័រហ្វ៊េសប៊ុកក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួងនេះ មានគម្រោងសិក្សាបង្កើតក្រុងសៀមរាបថ្មីមួយ ដែលមានទីតាំងស្ថិតនៅទិសខាងកើតក្រុងសៀមរាបបច្ចុប្បន្ន មានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ។ ក្រុងសៀមរាបថ្មីនេះ ក៏នឹងត្រូវមានអាកាសយានដ្ឋានអន្តរជាតិធំថ្មីនៅទីនោះផងដែរ។

គម្រោងបង្កើតទីក្រុងថ្មីនេះ គឺជាផ្នែកមួយនៃគម្រោងផែនការមេ ដែលនឹងមានការដាក់ចេញយុទ្ធសាស្រ្តនានាដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនានា និងស្រោចស្រង់កំណើនភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះចំនួនភ្ញៀវទេសចរនៅគោលដៅសៀមរាប-អង្គរ។

ក្នុងនោះ គណៈកម្មការអន្តរក្រសួងក៏បានចេញគម្រោងផែនការមេ សម្រាប់អភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប តាមរយៈការដាក់ចេញផែននការយុទ្ធសាស្ត្រចំនួន៤ និងបានកំណត់តំបន់ដែលមានសក្ដានុពលសំខាន់ៗចំនួន៤ ឲ្យក្លាយជាគោលដៅ ទេសចរណ៍ដ៍ទាក់ទាញ។

គម្រោងផែនការមេនេះ គឺសម្រាប់រយៈពេលខ្លី ឆ្នាំ២០១៩-២០២០ ដែលរួមមានយុទ្ធសាស្ត្រធ្វើ ពិពិធកម្មផលិតផលទេសចរណ៍ថ្មី និងការពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ ការបង្កើតភាពប្រកួតប្រជែង ការបង្កើតការតភ្ជាប់ និងការបង្កើតអត្តសញ្ញាណថ្មីនៃតំបន់សៀមរាប។

ក្រោមទិសស្លោក «ប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស» ផែនការនេះ ក៏បានកំណត់យកតំបន់បឹងទន្លេសាប ភ្នំគូលែន ទីក្រុងសៀមរាប និងតំបន់ជុំវិញ ជាតំបន់ដែលត្រូវអភិវឌ្ឍន៍ទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មី ក្រៅពីប្រាសាទអង្គរ។

រូបភាពគោលដោយVacation Rental Siem Reap

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]