រដ្ឋាភិបាលគ្រោងសង់ទីលានចាក់សំរាមតម្លៃ ៥លានដុល្លារនៅខេត្តព្រះសីហនុ

ក្រសួងសេដ្ឋកិច្ច សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសាងសង់ទីលានចាក់សំរាមថ្មីមួយលើផ្ទៃដីជាង១៧ ហិកតា ក្នុងខេត្តព្រះសីហនុ ក្រោមថវិកាជាតិប្រមាណ ៥លានដុល្លារ ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ២១ កក្កដា ២០២០នេះ។

ទីលាននេះមានទីតាំងក្នុង ភូមិអូតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានចម្ងាយប្រមាណ ៣ គីឡូម៉ែត្រពីផ្លូវជាតិលេខ៤។ គម្រោងនេះ គឺត្រូវសាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដោយចាប់ផ្ដើមកាលពីថ្ងៃទី០១ ខែកក្កដា កន្លងមកនេះ ហើយគ្រោងនឹងបញ្ចប់ការក្នុងរយៈពេល ១៧ខែ ខាងមុខ។

រយៈពេល៥ ឆ្នាំដំបូង ទីលានចាក់សំរាមថ្មីនេះនឹងមានសមត្ថភាពអាចផ្ទុកសំរាមបានជាង ៨៨ ម៉ឺនម៉ែត្រគីប ដោយមានរណ្ដៅចំនួន ៤ (ទទឹងគិតជាមធ្យម១៣០ ម៉ែត្រ បណ្ដោយ១៥០ម៉ែត្រ និងជម្រៅចាប់ពី២-៤ម៉ែត្រ) មានប្រព័ន្ធរំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រព័ន្ធប្រមូលទឹកកខ្វក់ពីរណ្ដៅចាក់សំរាម និងបំពង់បញ្ចេញឧស្ម័នពុលផងដែរ។

គួរបញ្ជាក់ផងដែរ ថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមែនខបភើរេសិន (CMIC) របស់ជីប ម៉ុង គ្រុប ក៏ទើបតែបានចូលរួមវិនិយោគ សាងសង់កន្លែងផ្ទុកសំរាមឧស្សាហកម្ម ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុផងដែឬ ក្នុងគោលបំណងដើម្បីផ្តល់សេវាកម្មកែច្នៃកាកសំណល់ឧស្សាហកម្មដល់សហគ្រាសនៅតំបន់នោះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]