រដ្ឋាភិបាលចង់បង្កើតមជ្ឈមណ្ឌលនុយក្លេអ៊ែរ ខណៈបច្ចុប្បន្នកំពុងសិក្សាពីចិន និងរុស្ស៊ី

រដ្ឋាភិបាលកម្ពុជា មានផែនការចង់បង្កើតមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរ ដើម្បីលើកកម្ពស់ការយល់ដឹង និងទាញយកប្រយោជន៍ពីនុយក្លេអ៊ែរមកបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ខណៈបច្ចុប្បន្នកំពុងសិក្សាបន្ថែមពីប្រទេសចិន និងរុស្សី។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឱ្យដឹងកាលពីថ្ងៃទី១៨ កក្កដា នេះថា កម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MoU) ជាមួយសាជីវកម្មថាមពលបរមាណូរដ្ឋរុស្ស៊ី (Rosatom) និងសាជីវកម្មនុយក្លេអ៊ែរជាតិចិន (CNNC) រួចហើយ។

«MoU សំដៅជំរុញសហប្រតិបត្តិការលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរក្នុងវិស័យអាទិភាព ដូចជា ឧស្សហកម្ម កសិកម្ម វេជ្ជសាស្ត្រ សុវត្ថិភាពចំណីអាហារ ថាមពល សំណង់ បរិស្ថានជាដើម»។

ក្រៅពីជួយជ្រោមជ្រែងកម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរ ភាគីចិនក៏នឹងជួយអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យានុយក្លេអ៊ែរ សម្រាប់បម្រើឱ្យគោលបំណងសន្តិភាពក្នុងវិស័យឧស្សាហកម្ម វេជ្ជសាស្ត្រ និងសុខភាពផងដែរ។

គួរបញ្ជាក់ថា ក្នុងក្របខណ្ឌការងាររបស់ប្រទេសកម្ពុជាឆ្នាំ២០១៧-២០២៣ ជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) កម្ពុជាសន្យានឹងយកចិត្តទុកដាក់ការងារជាច្រើន ដោយក្នុងនោះ ការបង្កើតនេះត្រូវស្ថិតក្នុងក្របខណ្ឌច្បាប់សុវត្ថិភាពនុយក្លេអ៊ែរ និងការសាយភាយកាំរស្មី កិច្ចការពារបរិស្ថាន និងការត្រួតពិនិត្យ គ្រប់គ្រងសំណល់វិទ្យុសកម្ម ក៏ជាការងារអាទិភាពចម្បងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]