រដ្ឋាភិបាលចេញវិធានការពង្រឹងការថែរក្សាដីរដ្ឋ

ក្នុងគោលបំណងគ្រប់គ្រងនិងថែរក្សាសម្បត្តិដីរដ្ឋឲ្យមានប្រសិទ្ធភាព ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញលិខិតស្នើសុំវិធាន ការជួយពីអភិបាលរាជធានី និងខេត្ត។

យោងតាមលិខិតចុះថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៩ ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឲ្យអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ រាជធានី ខេត្ត សហការផ្តល់ទិន្នន័យដីរដ្ឋដើម្បីក្រសួងដាក់បញ្ចូលក្នុងផែនទីរួមងាយស្រួលក្នុងការគ្រប់គ្រង។

«ក្រសួងសូម ឯកឧត្តម លោកជំទាវអភិបាល សហការជាមួយអាជ្ញាធរកាន់កាប់ដីរដ្ឋ ផ្តល់ទិន្នន័យដីរដ្ឋដែលស្ថិតក្នុងសមត្ថកិច្ចកាន់កាប់គ្រប់គ្រងរបស់អង្គភាពរៀងៗខ្លួន ដាក់បញ្ចូលក្នុងផែនទីរួម រៀបចំបោះបង្គោលព្រំដី និងរៀបចំប៉ាណូផ្សព្វផ្សាយដល់សាធារណជន» លិខិតខាងលើបានសរសេរយ៉ាងដូច្នេះ។

ជាងនេះទៅទៀត ក្រសួងក៏បានស្នើឲ្យអភិបាលរាជធានី ខេត្តផ្តល់កិច្ចសហការក្នុងការចុះបញ្ជីដីរដ្ឋ ព្រមទាំងទប់ស្កាត់ការចូលទន្រ្ទានកាន់កាប់ និងមិនអនុញ្ញាតធ្វើចរន្តការក្នុងការចេញប័ណ្ណកម្មសិទ្ធិ លើកលែងករណីដែលមានការសម្រេចពីប្រមុខរាជរដ្ឋាភិបាល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]