រដ្ឋាភិបាលជូនដី ៥ហិចតា ដល់សាលាភូមិន្ទដើម្បីសង់អគារទំនើបថ្មី ក្បែរវិមានឈ្នះ-ឈ្នះ

រាជរដ្ឋាភិបាល ក្រោមការចាត់ចែងផ្ទាល់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រគល់ដីទំហំ ៥ ហិចតា មកឲ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន និងតម្រូវការរបស់សាកលវិទ្យាល័យ។

នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសបុកផ្លូវការរបស់ ឯកឧត្តម បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី ០៩ មិថុនា ២០២​០​ នេះ។

ចំពោះព័ត៌មានលម្អិត និងថវិកាសម្រាប់សាងសង់បរិវេណថ្មីមិនទាន់បញ្ចេញឱ្យដឹងនៅឡើយទេ ទោះយ៉ាងណាក្តី សាកលវិទ្យាធិការសាកលវិទ្យាល័យ បានបង្ហាញពីជម្រើសប្លង់ត្រួសៗមួយចំនួននៃផែនការស្ថាបត្យកម្មអគារផ្សេងៗគ្នា នៃបរិវេណអគារថ្មី ដោយបង្ហាញការប្រៀបធៀបរវាងសំណង់ស្ថាបត្យកម្មដំបូលបែបខ្មែរនិយម និងមួយទៀត គឺមានលក្ខណៈទំនើបជាងនេះបន្តិច ដែលលោកបានហៅថា “បរិវេណសាលាឆ្លាតវៃ = Smart Campus” ។

ឯកឧត្តមបានបន្ថែមថា៖​ «បច្ចុប្បន្ននេះ យើងកំពុងសាងផែនការមេ ដើម្បីអភិវឌ្ឍមណ្ឌលថ្មីនេះឲ្យទៅជាមណ្ឌលសិក្សាទំនើបមួយ។»

យោងតាមប្រភពដដែល ចំពោះប្លង់់របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញទី ៣ នេះ ​ត្រូវបានរៀបចំ និង រចនាឡើងដោយដេប៉ាតេម៉ង់វិស្វកម្មរបស់សាកលវិទ្យាល័យផ្ទាល់តែម្តង។​

គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាស្ថាប័នអប់រំជាន់ខ្ពស់រដ្ឋ ដែលធំជាង និងមានចំណាស់ជាងគេបង្អស់ គឺត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៩៦០ មកម្ល៉េះ។ បច្ចុប្បន្ននេះ សាកលវិទ្យាល័យនេះ មានចំនួន ២ ទីតាំង រួមមាន សាកលវិទ្យាភូមិន្ទភ្នំពេញទី១ ដែល​មានទីតាំងនៅលើផ្លូវសហព័ន្ធរុស្សី ក្បែរនឹងស្ពានអាកាស៧មករា និងសាកលវិទ្យាល័យភូមិន្ទទី ២ ដែល​មានទីតាំង​ស្ថិតនៅជាប់នឹងរាជបណ្ឌិតសភាកម្ពុជា។

គេនៅចាំបានថា សំណង់ស្ថាបត្យកម្មវិទ្យាស្ថានភាសាបរទេសដ៏ស្រស់ស្អាត ស្ថិតក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញទី១ ត្រូវបានរចនាប្លង់ដោយផ្ទាល់ដៃពីស្ថាបត្យកម្មរៀមច្បងដ៏ល្បីល្បាញរបស់ខ្មែរ គឺលោកបណ្ឌិត វណ្ណ មូលីវណ្ណ។

ក្នុងបទសម្ភាសន៍មួយ មុនពេលលោកទទួលអនិច្ចធម្ម លោកធ្លាប់មានប្រសាសន៍ថា៖

«…​តួនាទី​នៃ​សំណង់​ដែល​យើង​សាងសង់​ ត្រូវ​មាន​ឲ្យ​ច្បាស់លាស់ គឺ​ឲ្យ​វា​ដំណើរការ​ស្រួល​ទៅ​តាម​បែបបទ​ទំនៀមទម្លាប់​វប្បធម៌។ បើ​សង់​សម្រាប់​ខ្មែរ យើង​ត្រូវ​យល់​ថា ខ្មែរ​គេ​រស់នៅ​យ៉ាងម៉េច ភូមិសាស្ត្រ​មាន​ពន្លឺ មាន​ខ្យល់​ឬ​អត់។ ស្ថាបត្យករ​ ត្រូវ​យល់​ច្បាស់​អំពី​ភារកិច្ច​របស់​ខ្លួន គឺ​មិនមែន​សង់​សម្រាប់​ខ្លួន​ឯង​ទេ គឺ​ធ្វើ​សម្រាប់​អ្នកដទៃ​ដែល​គេ​រស់នៅ។ ម៉្លោះ​ហើយ​ត្រូវ​យល់​ឲ្យ​ច្បាស់ ស្តាប់​គេ មើល​គេ​មុន​នឹង​សង់។ និយាយ​ឲ្យ​ខ្លី​ទៅ គឺ​គិត​ឲ្យ​ច្បាស់លាស់​ទើប​សង់»៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើមានអ្វីពិសេសនៅក្រោយកម្មវិធី OpenBridge Designer? មិនមែនគ្រាន់តែជាកូដនោះទេ

អ្នកជំនាញពីក្រុមហ៊ុន Bentley កាលពីថ្មីៗ បានលើកឡើងថាកម្ម […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងសង់ផ្លូវដែកតម្លៃ ១២,៧ ពាន់លានអឺរ៉ូរបស់អ៊ីតាលី ប្រើប្រាស់បច្ចេកវិទ្យាអ្វីខ្លះ?

ប្រទេសអ៊ីតាលីកំពុងអនុវត្តគម្រោងធ្វើទំនើបកម្មផ្លូវដែកដ៏ធ […]

កម្ពុជា-អារ៉ាប៊ីសាអូឌី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសក្តានុពលចំនួន៧

ក្នុងអំឡុងពេលជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ […]

ក្រុមហ៊ុនសំណង់លំដាប់ពិភពលោក Ferrovial ប្រើប្រាស់បច្ចេកវិទ្យា ២ នេះ ដើម្បីគ្រប់គ្រងគម្រោង!

Ferrovial ដែលជាក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធធំជាងគេមួយរបស […]

ខេត្តកំពង់ស្ពឺ បើកការដ្ឋានសាងសង់កំណាត់ផ្លូវលេខ ១៣០A ប្រវែងជិត ១០គីឡូម៉ែត្រជាផ្លូវការ

ក្រោមអធិបតីភាពរបស់អភិបាលខេត្ត ជាម ច័ន្ទសោភ័ណ គម្រោងក្រា […]