រដ្ឋាភិបាលជំរុញការវិនិយោគទាញយកថាមពលពីសំរាម សំណល់រឹងទីប្រជុំជន

រាជរដ្ឋាភិបាលកម្ពុជា ជំរុញអោយមានការវិនិយោគ ក្នុងការទាញយកថាមពលអគ្គិសនី ពីសំរាម សំណល់រឹងទីប្រជុំជន ដែលជាផ្នែកមួយនៃការគ្រប់គ្រង់សំរាម សំណល់រឹងទីប្រជុំជន ខណៈបរិមាណកាកសំណល់រឹង មានអាត្រាកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។

ការទាក់ទាញវិនិយោគទាញយកថាមពលពីសំរាម សំណល់រឹងនៅតាមទីប្រជុំជន ស្ថិតនៅក្នុងសេចក្តីព្រាងគោលនយោបាយស្តីពី ការគ្រប់គ្រង់សំរាម សំណល់រឹងទីប្រជុំជន ឆ្នាំ២០១៩-២០២៨ ដែលអន្តរក្រសួងកំពុងពិភាក្សា និងរៀបចំគោលនយោបាយនេះសម្រាប់អនុវត្ត។

យោងតាមក្រសួងបរិស្ថាន រដ្ឋាភិបាល បានផ្តោតអាទិភាពលើការបន្តពង្រឹង ការគ្រប់គ្រងសំណល់រឹង រាវ ឧស្ម័ន និងសារធាតុគ្រោះថ្នាក់ ជាកិច្ចឆ្លើយតបទៅនឹងការអភិវឌ្ឍន៍។

បរិមាណសំរាម សំណល់រឹង មាន១.៧លានតោន ឬប្រមាណ ៥១ភាគរយ នៃបរិមាណសំរាម សំណល់សរុប ដែលត្រូវបានប្រមូល និងចាក់នៅទីលានចាក់សម្រាម នៅក្នុងឆ្នាំ២០១៨ ជាមួយនឹងអត្រាកំណើន ១៥ភាគរយ ក្នុងមួយឆ្នាំ។

តាមរយៈគោលនយោបាយនេះ រាជរដ្ឋាភិបាល បានកំណត់គម្រោងសំខាន់ៗ សម្រាប់អនុវត្តវិធានការគោលនយោបាយ និងផែនការសកម្មភាព ចំនួន ៩គម្រោង ក្នុងនោះការវិនិយោគទាញយកថាមពលពីសំរាម សំណល់រឹង ក៏ស្ថិតក្នុងគម្រោងអតិថិភាពនេះដែរ។

គម្រោងការទាញថាមពលពីសំរាម សំណល់រឹងទីប្រជុំជន រួមមានការវិនិយោគសាងសង់ឡដុតសំណល់ ដើម្បីទាញយកថាមពល ដែលអាចផលិតអគ្គិសនី សម្រាប់រាជធានីភ្នំពេញ និងបណ្តាទីក្រុងដែលមានសក្កានុពល និងពុំមានទីលានទុកដាក់ ចាក់សំរាម សំណល់រឹងទីប្រជុំជន និងការជ្រើសរើសគម្រោងការបំប្លែងសំរាម សំណល់រឹង (Waste to Energy) ទៅជាថាមពល ត្រូវសិក្សាពីជម្រើសបច្ចេកវិទ្យានានា ដែលសមស្រប ព្រមទាំងធានាដល់និរន្តភាពនៃប្រតិបត្តិការគម្រោងផងដែរ។

សេចក្តីព្រាងគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០១៩-២០២៨ ត្រូវលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១៤ ខែមករា ដោយមានការចូលរួមដោយ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]