រដ្ឋាភិបាលនឹងដាក់ចេញប្លង់មេអភិវឌ្ឍន៍ខេត្តកែបទៅជាតំបន់លំហែកាយកម្រិតខ្ពស់នៅចុងឆ្នាំ២០១៩នេះ

រូបភាពដោយ ត្រាំ លីរតនៈ

រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំប្លង់មេសម្រាប់អភិវឌ្ឍខេត្តកែបឲ្យទៅជា «តំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់» ដោយគ្រោងនឹងចេញសេចក្តីព្រាងផែនការនៅចុងឆ្នាំ២០១៩ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍។

ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំតាមទូរសព្ទ័កាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩ លោក ជុក ជំនោរ មន្រ្តីនាំពាក្យក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំសិក្សាផែនការមេពិសេសមួយសម្រាប់ខេត្តកែប ដែលនេះគឺជាផ្នែកមួយនៃចក្ខុវិស័យអភិវឌ្ឍន៍តំបន់ឆ្នេរទាំង៤នៅកម្ពុជា។

លោកបានមានប្រសាសន៍ថា៖ «សម្រាប់កែប យើងសម្លឹងឃើញថា សក្តានុពលខុសពីខេត្តផ្សេងៗ [ខេត្តជាប់សមុទ្រទាំង៤] អញ្ចឹង ក្រសួងទេសចរណ៍មានគម្រោងសិក្សារៀបចំផែនការមេទុកតំបន់មួយនេះសម្រាប់ high-class resort [រមណីដ្ឋានបែបប្រណិតកម្រិតខ្ពស់] ជាទេសចរណ៍បែបប្រណិត »។
លោកបានបញ្ជាក់ថា អាចនៅក្នុងអំឡុងត្រីមាសទី២នៃឆ្នាំ២០១៩នេះ ក្រុមការងារនឹងចាប់ផ្តើមដំណើរការសិក្សាជំហានដំបូង ហើយតាមការគ្រោងទុក ចន្លោះពីត្រីមាសទី២រហូតដល់ចុងឆ្នាំឬក៏ដើមឆ្នាំ២០២០ អាចនឹងមានជាសេចក្តីព្រាងផែនការនេះ។

សម្រាប់ជាចក្ខុវិស័យនៃផែនការមេនេះ លោក ជុក ជំនោរ បានឲ្យដឹងថា ក្រុមការងារនឹងសិក្សាគ្រប់ទិដ្ឋភាពទាំងអស់រួមមាន បរិស្ថាន ទេសចរណ៍ សេដ្ឋកិច្ច ហើយរដ្ឋាភិបាលមិនចង់ឲ្យមានការអភិវឌ្ឍន៍បែបកាស៊ីណូ សម្រាប់ខេត្តកែបនោះទេ ព្រោះខេត្តកែប គឺជាគោលដៅទេសចរណ៍បែបប្រណិត និងស្ងប់ស្ងាត់។

ជាងនេះទៀត តាមការពន្យល់បន្ថែមរបស់លោក តំបន់ទេសចរណ៍បែបប្រណិតនេះ មិនមែនសំដៅដល់ទេសចរណ៍សម្រាប់ភ្ញៀវដែលមានប្រាក់ចំណូលខ្ពស់នោះទេ តែជាកន្លែងសម្រាប់អ្នកដែលស្វែងរកភាពស្ងប់ស្ងាត់។

«តាមពិតទៅមិនប្រកដថាសម្រាប់អ្នកមានចំណូលខ្ពស់នោះទេ បានន័យថា គឺជា ចក្ខុវិស័យសម្រាប់បងប្អូនយើងអាចទៅលេងបាន ប៉ុន្តែជា resort [រមណីដ្ឋាន]ដែលគិតគូរអំពីបរិស្ថាន ឆ្លើយតបទៅនឹងស្តង់ដារនៃបរិស្ថាន មិនមានផលប៉ះពាល់អីខ្លាំង គឺសម្រាប់ទេសចរណ៍បែបស្ងប់ស្ងាត់ សម្រាប់លំហែកាយ ទេសចរណ៍បែបសុខភាព មិនមែនទេសចរណ៍បែប mass tourism [ទេសចរណ៍ដែលមានមនុស្សច្រើនសម្រុកទៅក្នុងពេលតែមួយ]។

គួរបញ្ជាក់ថា តំបន់ទេសចរណ៍ជាប់មាត់សមុទ្រនៅកម្ពុជាទាំង៤មានចក្ខុវិស័យនៃការអភិវឌ្ឍន៍ខុសៗគ្នា ដែលក្នុងនោះ លោក បានឲ្យដឹងថា ខេត្តព្រះសីហនុគឺជាតំបន់សេដ្ឋកិច្ចពហុបំណងសម្រាប់ឧស្សាហកម្ម និងពាណិ្ជកម្ម ហើយខេត្តកោះកុងគឺសម្រាប់ជាគោលដៅអេកូទេសចរណ៍ ចំណែកឯខេត្តកំពតវិញ គឺជាតំបន់បែបកសិទេសចរណ៍ ទេសចរណ៍បែបប្រវត្តិសាស្ត្រ ហើយខេត្តកែបក៏នឹងក្លាយជាតំបន់ទេសចរណ៍បែបប្រណិតនាពលខាងមុខនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]