រដ្ឋាភិបាលនឹងស្តារស្ទឹងព្រែកត្នោតនៅឆ្នាំក្រោយ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្រសួងបានចរចាជាមួយក្រុមហ៊ុនចិន ដើម្បីត្រៀមស្ដារស្ទឹងព្រែកត្នោតឡើងវិញទាំងស្រុងនៅឆ្នាំក្រោយ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់នៅភ្នំពេញ។​

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានថ្លែងក្នុងសន្និសីទ កាលពីថ្ងៃទី១០ ខែសីហា ថា ទឹកជន់លិចរាជធានីភ្នំពេញ គឺដោយសារ ជំនន់ទឹកភ្លៀង ជំនន់ទន្លេមេគង្គ និងជំនន់ស្ទឹងព្រែកត្នោត។

ឯកឧត្តមបានបន្តទៀតថា៖ «ក្រសួងធនធានទឹកកំពុងចរចាថ្លៃ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនមកពីប្រទេសចិន និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ។ យើងចរចាថ្លៃដើម្បីរៀបចំស្តារបើកស្ទឹងព្រែកត្នោតឡើងវិញទាំងស្រុងចាប់ពីឆ្នាំក្រោយទៅ»។

គួរបញ្ជាក់ផងដែរថា ការងារស្ដារស្ទឹងនេះនឹងប្រើរយៈពេលក្នុងរង្វង់ប្រមាណ ៣០ខែ ។ បន្ទាប់ពីស្តាររួច ស្ទឹងនេះនឹងជួយទប់ទល់គ្រោះទឹកជំនន់ផង និងអាចស្ទុកទឹកយកទៅស្រោចស្រពដំណាំបានលើផ្ទៃដីជាង ១ម៉ឺនហិកតា ផងដែរ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោតនេះ គឺរួមតូច ធ្វើឱ្យពិបាករំដោះទឹកចេញ ដែលបង្ក​ឱ្យមានទឹកជំនន់ក្នុងទីក្រុងភ្នំពេញ ក្នុងបរិមាណប្រហែល ១២០០ ម៉ែត្រគីបក្នុងមួយវិនាទី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]