រដ្ឋាភិបាលបង្ហាញផែនការទីក្រុងនាគរាជ ៨០ប៊ីលានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីការអភិវឌ្ឍ “ទីក្រុងនាគសម្តេចតេជោ” ដែលត្រូវបានដាក់ឈ្មោះតាមសញ្ញាចក្ររាសីរបស់នាយករដ្ឋមន្រ្តីប្រទេសកម្ពុជា សម្តេច ហ៊ុន សែន។ ផែនការទីក្រុងរណបថ្មីនេះត្រូវបានគ្រប់គ្រងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយត្រូវបានគេរំពឹងថានឹងត្រូវការទឹកប្រាក់វិនិយោគ ៨០ប៊ីលានដុល្លារ។

ថ្វីបើគម្រោងនេះត្រូវបានលើកយកមកជជែកពិភាក្សាដំបូងនៅឆ្នាំ២០១០ក៏ដោយ ក្រសួងនៅតែបន្តស្វែងរកដៃគូវិនិយោគបន្ថែមទៀតពីវិស័យឯកជន ដោយសារតែមកដល់បច្ចុប្បន្នមានតែក្រុមហ៊ុនចិនចំនួនបីប៉ុណ្ណោះដែលបង្ហាញការចាប់អារម្មណ៍ចំពោះគំនិតនេះ។

ទោះបីទីតាំងពិតប្រាកដនៃទីក្រុងនេះមិនត្រូវបានបង្ហាញឱ្យដឹងក៏ដោយ គម្រោងនេះត្រូវបានគេរំពឹងថានឹងសាងសង់នៅលើផ្ទៃដីទំហំ​ ៣០០,០០០ហិកតា ស្ថិតនៅចន្លោះទន្លេសាបនិងទន្លេមេគង្គ នេះបើយោងតាមកាសែតភ្នំពេញប៉ុស្តិ៍។

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ឯកឧត្តម ភឿង សោភ័ណ បានប្រកាសពីផែនការនេះក្នុងអំឡុងពេលពិភាក្សាការងារជាមួយក្រុមហ៊ុនសំណង់ចំនួន៦ មកពីប្រទេសបារាំងនៅដើមខែកញ្ញា។

ឯកឧត្តមបានមានប្រសាសន៍ថា “ប្រសិនបើគម្រោងដំណើរការនៅពេលដែលវាមានប្រាក់គ្រប់គ្រាន់ វានឹងត្រូវចំណាយពេល ១០ឆ្នាំដើម្បីបញ្ចប់គម្រោង” ហើយបានបន្ថែមថា ក្រុមហ៊ុនសំណង់ពីប្រទេសបារាំងនឹងជួយដល់ការងារបច្ចេកទេស។

យោងតាមឯកឧត្តមរដ្ឋលេខាធិការ ប្លង់មេត្រូវបានរៀបចំរួចរាល់ហើយ ហើយការរចនាជាទូទៅនៃទីក្រុងហាក់ដូចជានាគផុសចេញពីដី។

លោកបានពន្យល់ថា “ការរចនាគម្រោងនេះនឹងមានគំនិតរចនាបថខ្មែររួមជាមួយនិងភាពទំនើបដើម្បីធានាថាអត្តសញ្ញាណរចនាបថជាតិត្រូវបានថែរក្សាយ៉ាងល្អឥតខ្ចោះ”។

ទោះជាយ៉ាងណាលោក សេង ឡុត អ្នកនាំពាក្យក្រសួងរៀបចំដែនដី បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថា លោកមិនទាន់បានដឹងពីផែនការជាក់លាក់សម្រាប់ទីក្រុងថ្មីនេះនៅឡើយទេ។

រដ្ឋលេខាធិការក្រសួងឯកឧត្តម ភឿង សោភ័ណ បានមានប្រសាសន៍ថា ការអភិវឌ្ឍទីក្រុងនេះនឹងបន្ធូរភាពកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដែលការកកស្ទះចរាចរណ៍កើតមានជារៀងរាល់ថ្ងៃ ជាពិសេសនៅម៉ោងមមាញឹក ព្រោះថាចំនួនប្រជាជនចេះតែបន្តកើនឡើង។ វាមានរយៈពេល ៥៨០ឆ្នាំមកហើយចាប់តាំងពីប្រទេសកម្ពុជាសាងសង់ទីក្រុងថ្មី”។

ការអភិវឌ្ឍអគារខ្ពស់ៗជាច្រើននៅរាជធានីភ្នំពេញមានន័យថា លំហូរនៃប្រជាជនពីទីជនបទមកទីក្រុងកំពុងកើនឡើងជាលំដាប់។ ជាលទ្ធផល រាជធានីកាន់តែមានភាពអ៊ូអរធ្វើឱ្យចរាចរណ៍កាន់តែអាក្រក់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។

អ្នកគាំទ្រទីក្រុងនាគនេះជឿជាក់យ៉ាងមុតមាំថា នឹងមិនមានការកកស្ទះចរាចរណ៍ដូចនៅក្នុងរាជធានីភ្នំពេញ ដូច្នេះការកកស្ទះចរាចរណ៍នឹងមិនមែនជាបញ្ហាសំខាន់នោះទេ។

លោក តាំង សុចិត្រវិទូ អនុប្រធានសមាគមស្ថាបត្យករកម្ពុជា មិនអាចធ្វើអត្ថាធិប្បាយអំពីគម្រោងសំខាន់នេះបានទេ ដោយសារលោកមិនទាន់បានទទួលសេចក្តីលម្អិតអំពីផែនការនេះនៅឡើយទេ។

កាសែតភ្នំពេញប៉ុស្តិ៍បានរាយការណ៍ថា រដ្ឋលេខាធិការឯកឧត្តម ភឿង សោភ័ណបានមានប្រសាសន៍ថា “ហេដ្ឋារចនាសម្ព័ន្ធរួមទាំងផ្នែកក្រោមដី ផ្លូវទឹក និងផ្លូវគោកទាំងអស់ត្រូវបានគូសរួចរាល់នៅក្នុងប្លង់មេ។” ឯកឧត្តមក៏បានចង្អុលបង្ហាញថា ប្លង់មេដែលគូសរួចរាល់នោះរំពឹងថានឹងគ្មានបញ្ហាចរាចរណ៍នោះទេសម្រាប់រយៈពេល ៥០០ឆ្នាំខាងមុខ។”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងបរិស្ថាន និង WB រួមគ្នាពង្រឹងគ្រប់គ្រងការអភិរក្សតំបន់ការពារលើផ្ទៃដីជាង ៤០ម៉ឺនហិកតា

ក្រសួងបរិស្ថាន និងធនាគារពិភពលោក (World Bank) បានប្តេជ្ញ […]

កម្ពុជាទទួលបានគម្រោងជលផលសមុទ្រ​ និង​តំបន់ឆ្នេរប្រកបដោយចីរភាព មានតម្លៃ ៧៣លានដុល្លារ

កម្ពុជា ទទួលបានគម្រោង ជលផលសមុទ្រ​និង​តំបន់ឆ្នេរប្រកបដោយ […]

ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនិយោគរោងចក្រផលិតស៊ីម៉ងត៍ និងថាមពលកកើតឡើងវិញនៅកម្ពុជា

ក្រុមហ៊ុនយក្សមួយរបស់ចិន China Energy International បានប […]

វិស័យឯកជនកម្ពុជា-បារាំង នឹងដំណើរការគម្រោងអភិវឌ្ឍន៍ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ

កិច្ចសហការ​ដ៏​មាន​ចក្ខុវិស័យ​មួយ​ពី​កសិដ្ឋាន​ដល់​តុ​អាហ […]

បារាំងបង្ហើបគម្រោងវារីអគ្គិសនី ៨០០មេហ្កាវ៉ាត់ និងគម្រោងដុតសំរាមនៅភ្នំពេញទៅជាអគ្គិសនី

ក្រុមហ៊ុនបារាំង បានបង្ហើបពីការសិក្សាគម្រោងវិនិយោគបង្កើត […]

ជប៉ុនផ្តល់ឥណទាន ១១៩ លានដុល្លារ ជួយគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី នៅខេត្តព្រះសីហនុ

ភាពជាដៃគូហិរញ្ញវត្ថុ រវាងទីក្រុងភ្នំពេញ និងទីក្រុងតូក្យ […]