រដ្ឋាភិបាលអនុម័តគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះរបស់ចិនតម្លៃជាង៥០០លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចអនុម័តគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះតម្លៃជាង៥០០លានដុល្លាររបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ចៀន ឈឹង ថៃ គ្រុប (Chean​ Chhoeng Thai Group) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yuetai Group។ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះមានទីតាំងវិនិយោគស្ថិតនៅកំពង់ផែស្វយ័តភ្នំពេញ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអោយដឹងថាគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះរបស់ក្រុមហ៊ុន Chean Chhoeng Thai បានបោះទុនវិនិយោគរហូតដល់ទៅប្រមាណជា ៥៣១,៦លានដុល្លារអាមេរិក ហើយអាចបង្កើតការងារបានរហូតដល់ទៅ ២១.៦៨៤កន្លែង។

សូមបញ្ជាក់ផងដែរថា ទីតាំងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនេះគឺត្រូវបានកំពង់ផែស្វយ័តភ្នំពេញធ្វើការជួលទៅអោយក្រុមហ៊ុនខាងលើក្នុងរយៈពេល ៥០ ឆ្នាំដោយគិតចាប់ពីថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០១៨ រហូតដល់ ថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០៦៨។

ក្នុងនោះដែរ ក្រុមហ៊ុន Chean Chhoeng Thai នឹងអភិវឌ្ឍន៍តំបន់នេះអោយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ រួមមាន បណ្តុំអគារការិយាល័យពាណិជ្ជកម្ម មជ្ឈមណ្ឌលសិល្បៈ ទីធ្លាសម្តែងវប្បធម៌សិល្បៈ ទីធ្លាសួនបាញ់ទឹក របាំលើទឹក និងផ្សារអណ្តែតទឹក សួនកំពង់ផែ ទីធ្លាកម្សាន្ត សួនច្បារសាធារណៈ មជ្ឈមណ្ឌលទេសចរណ៍ឆ្លាតវៃ ការិយាល័យបច្ចេកវិទ្យា អគារស្នាក់នៅរួមបែបវប្បធម៌ អគារស្នាក់នៅរួមបែបច្នៃប្រឌិតទំនើប និងសណ្ឋាគារលំដាប់ផ្កាយប្រាំ សាលតាំងពិព័រណ៌ មជ្ឈមណ្ឌលបេតិកភណ្ឌអរូបី និងសិប្បកម្ម និងវិចិត្រសាសបែបវប្បធម៌ព្រះពុទ្ធសសាសនា និងសកម្មភាពផ្សេងៗ តាមការកំណត់របស់ទីស្តីការគណៈរដ្ឋមន្រ្តី។ អានបន្ថែម

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]