រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគធំៗចំនួន៦ ថ្មីទៀតហើយ តម្លៃសរុបជាង ១០០លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬCDC កាលពីថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ៦កន្លែង តម្លៃសរុប ១០៦,៣ លានដុល្លារអាមេរិក នៅខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។

ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន YIANKANG BIOLOGICAL TECHNOLOGY CO., LTD ដែលនឹងវិនិយោគប្រមាណ ២,៩ លានដុល្លារអាមេរិក បង្កើតរោងចក្រកែច្នៃម្ហូបអាហារ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្រុមហ៊ុនទី២ គឺក្រុមហ៊ុន OCEAN TREASURE DYEING & PRINTING CO., LTD ដែលនឹងវិនិយោគ ៣,១ លានដុល្លារអាមេរិក បង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព ដែលស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្រុមហ៊ុនទី៣ គឺក្រុមហ៊ុន LESSO (CAMBODIA) TRADING CO., LTD ដែលនឹងវិនិយោគ ៩,៤ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតបំពង់ទីប ទុយោជ័រ និងបរិក្ខារបំពង់ជ័រ (PVC pipe fittings) គ្រប់ប្រភេទ ដែលមានទីតាំងនៅភូមិព្រៃរកានិងភូមិត្រពាំងជូន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្រុមហ៊ុនទី៤ គឺក្រុមហ៊ុន SANTELYS PHARMACEUTICAL CO., LTD ដែលនឹងវិនិយោគ ១២,៥ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតឱសថ នៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្រុមហ៊ុនទី៥ គឺក្រុមហ៊ុន KUANTECH (CAMBODIA) INTERNATIONAL CO., LTD ដែលនឹងវិនិយោគ ២៩,៧ លានដុល្លារអាមេរិក បង្កើតរោងចក្រផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក ម៉ាស់អេឡិចត្រូនិក និងឧបករណ៍បន្សុទ្ធខ្យល់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្រុមហ៊ុនទី៦ គឺក្រុមហ៊ុន JIN BEI PALACE CO., LTD ដែលនឹងវិនិយោគ ៤៨,៧ លានដុល្លារអាមេរិក សាងសង់សណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១៩៥បន្ទប់ នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគទាំង ៦ ខាងលើនេះ នឹងផ្តល់ការងារចំនួន១៨៥២ កន្លែង ដល់ប្រជាពលរដ្ឋក្នុងតំបន់។

សម្រាប់ឆ្នាំ ២០២១ នេះ គិតត្រឹមដើមខែមេសានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងធំៗ ជាច្រើនដែលមានទុនវិនិយោគសរុបមានប្រមាណជាង២,១ ពាន់លានដុល្លារ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]