រថភ្លើងអាកាស ជាដំណោះស្រាយកាត់បន្ថយ កកស្ទះចរាចរណ៍ក្នុងទីក្រុង

ដើម្បីសម្រួលចរាចរណ៍ក្នុងទីក្រុងដែលតែងតែកើតមានឡើង ជាពិសេសពេលម៉ោងមមាញឹក រដ្ឋាភិបាលកម្ពុជាគ្រោងនឹងសាងសង់ផ្លូវរថភ្លើងអាកាសតភ្ជាប់ពីទីក្រុងភ្នំពេញទៅអាកាសយាន្តសដ្ឋានភ្នំពេញអន្តរជាតិ។ រថភ្លើងអកាសនេះមិនត្រឹមតែជាដំណោះស្រាយសម្រាប់ការកកស្ទះចរាចរណ៏ក្នុងទីក្រុង ប៉ុណ្ណោះទេ តែវាក៏អាចជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។

ក្នុងដំណើរទស្សនៈកិច្ចរយៈពេលបីថ្ងៃទៅប្រទេសជប៉ុនកាលពីខែមិថុនា សម្តេច ហ៊ុន សែនបានស្នើភាគី ជប៉ុនឲ្យផ្តល់ជំនួយ ៨០០លានដុល្លារអាមេរិក ដើម្បីបញ្ជប់គម្រោងសាងសង់ផ្លូវរថភ្លើងអាកាសនេះ។ បើតាមសម្តេច ហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រកាលពីដើមខែសីហា ក្នុងទីក្រុងភ្នំពេញ ថា លោក ស៊ិនហ្សូ អាបេ ប្រធានធិបតីជប៉ុន បានធានាចំពោះសម្តេចនាយករដ្ឋមន្រ្តីនូវការសងត្រឡប់វិញក្នុងរយៈពេលវែង និងអត្រាការប្រាក់ទាបសម្រាប់កម្ចីហេដ្ឋារចនាសម្ព័ន្ធ។

នៅពេលស្ថាបនារួចរាល់ រថភ្លើងអកាសនេះនឹងផ្ដល់ជម្រើសមួយទៀតដល់រថយន្តធុនតូច និងម៉ូតូដែលកកស្ទះនៅតាមផ្លូវធំៗក្នុងរាជធានីភ្នំពេញ។ បើតាមប្រសាសន៍របស់ឯកឧត្តម វ៉ា ស៊ឹម សុរិយា អ្នកនាំាពា ក្យក្រសួងសារធារណៈការ និងដឹងជញ្ជូនបានឲ្យដឹងថា រថភ្លើងអកាសនេះ ពុំមានអ្នកបើកបរនោះទេ។

យោងតាមឯកឧត្តម សុរិយា បានប្រាប់ការសែត ខេមបូឌា ដេលី កាលពីថ្ងៃទី១៥ ខែសីហា ថា ទីភ្នាក់ងារសហប្រិតិកាអន្តរជាតិជប៉ុន(JICA) បានបញ្ជូនក្រុមការងារជំនាញរបស់ខ្លួនកាលពីចុង ខែសីហា ដើម្បីសិក្សាវាយតម្លៃផ្លូវរថភ្លើងដែលអាចសាងសង់ពីរ ឬបីខ្សែ។ តែយ៉ាងណា មន្រ្តីអ្នកនាំពាក្យរូបនេះ សុំមិនធ្វើការអត្ថាធិប្បាយរយៈពេលនៃលទ្ធភាពសិក្សានោះទេ។ ក៏ប៉ុន្តែ JICA ធ្លាប់អះអាងថាលទ្ធភាពនៃការសិក្សានេះអាចចំណាយពេលមួយឆ្នាំ។

កិច្ចពិភាក្សានៃគម្រោងខ្សែរថភ្លើងស្វ័យប្រវត្តិក្នុងរាជធានីភ្នំពេញ បានធ្វើឡើងអស់រយៈពេលជាងពីរឆ្នាំមកហើយៗការសិក្សាដំបូងនៃគម្រោងនេះ បានចាប់ផ្តើមក្នុងឆ្នាំ ២០១៤។ ជាមួយគ្នានេះ ខ្សែផ្លូវសារធារណៈនៃគម្រោងរថភ្លើងលើអាកាសចំនួន៣ខ្សែនឹងត្រូវបានចាប់ផ្តើមគឺ៖ ខ្សែទី១ ចាប់ផ្តើមពីមហាវិថីកម្ពុជាក្រោម មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី និងរង្វង់មូលចោមចៅ។ ខ្សែទី២ ចាប់ផ្តើមពីមហាវិថីព្រះមុនីវង្ស រត់ស្របផ្លូវរថភ្លើង(ចាស់) ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ខ្សែទី៣ ចាប់ផ្តើមពីផ្សារថ្មី មហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េតផ្លូវវ៉េងស្រេងរង្វង់មូលចោមចៅបត់មកអាកាស យានដ្ឋានអន្តរជាតិភ្នំពេញវិញ។

ការសាងសង់ខ្សែរថភ្លើងស្វ័យប្រវត្តិ (AGT) នឹងមានស្ថានីយ៍រថភ្លើងប្រមាណជាង១០ កន្លែង ហើយរថភ្លើងចំនួន៣ គ្រឿងដែលអាចផ្ទុកអ្នកដំណើរបាន៣៣០ នាក់។ ទោះយ៉ាងណា មិនទាន់មានការប្រកាសណាមួយជាផ្លូវការនោះទេ ទាក់ទងនឹងក្រុមហ៊ុនសាងសង់ AGT នេះ។

បន្ថែមពីនេះ ក្រុមហ៊ុន Royal Railways ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Royal Group ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ហើយRoyal Railways ទទួលបានសិទ្ធអភិវឌ្ឍបណ្តាញខ្សែ រថភ្លើងនៅកម្ពុជារយៈពេល៣០ឆ្នាំ។ រដ្ឋាភិបាលកម្ពុជាក៏បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនមួយនេះសាងសង់ បន្ថែមនៃខ្សែរថភ្លើងដែលមានស្រាប់ប្រវែង១.៥ គីឡូម៉ែត្រ ភ្ជាប់ពីភ្នំពេញទៅអាកាសយាន្ត ដ្ឋានភ្នំពេញអន្តរជាតិ ហើយគ្រោងនឹងបញ្ជប់ការសាងសង់នៅឆ្នាំ២០១៨ ខាងមុខ។ បើតាមរដ្ឋម មន្រ្តីក្រសួងសារធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍កាល ពីខែកក្កដា ថា នៅពេលសាងសង់រួចរាល់អាចចំណាយពេលពី១៥ ទៅ២០ នាទីសម្រាប់ការធ្វើដំណើរ ពីទីក្រុងទៅ អាកាសយាន្តដ្ឋានភ្នំពេញអន្តរជាតិ។

គួររលេចផងដែរថា គម្រោងរថភ្លើងអាកាស ជាគម្រោងដ៏ធំមួយសម្រាប់កម្ពុជាត្រៀមប្រារព្ធកីឡា SEA GAME នៅឆ្នាំ២០២៣ ហើយគម្រោងផ្លូវរថភ្លើងអាកាសនេះគ្រោងនឹងបើកឲ្យដំណើរការមុន ព្រឹត្តិការណ៍ដ៏ធំនេះប្រារព្ធធ្វើឡើង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល សម្រេចបានប្រមាណ ៦០% ហើយ

វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន […]

កម្ពុជា-វៀតណាម គ្រោងសង់មជ្ឈមណ្ឌលជាតិព្យាបាលអ្នកញៀនគ្រឿងញៀន ទំហំ ៥៣ហិកតា

កម្ពុជា-វៀតណាម គ្រោងនឹងសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្ […]

ខេត្តកំពង់ចាមក្លាយជាខេត្តដំបូងគេដែលសម្រេចបានការកំណត់ផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ច្បាស់លាស់

គំនិតផ្ដួចផ្ដើមក្នុងការរៀបចំកំណត់ផែនទីព្រំប្រទល់រដ្ឋបាល […]

ផ្លូវក្រវាត់ព្រំដែន​ខេត្ត​មណ្ឌលគិរី និង​រតនគិរី​សាងសង់​ជិត​បញ្ចប់ ១០០% ហើយ

គិតចាប់​ពី​ខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ […]

តើមានអ្វីថ្មីនៅក្នុងកម្មវិធី OpenUtilities Substation+ ថ្មី?

ក្រុមហ៊ុន Bentley Systems បានដាក់ឱ្យប្រើប្រាស់ OpenUtil […]

ក្រុមហ៊ុនចិនចំនួ​នពីរសម្រេចបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចមួយនៃខេត្តស្វាយរៀង​

ក្រុមហ៊ុនចំនួនពីរបានសន្យាបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋ […]