របាយកាណ៍៖ ការផ្គត់ផ្គង់វិស័យលក់រាយធ្លាក់ចុះជិត១៧% ប៉ុន្តែគម្រោងចំនួន៥ត្រូវបានប្រកាស

របាយការណ៍ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញដែលចងក្រងដោយទីភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានបង្ហាញថា ការផ្គត់ផ្គង់ក្នុងវិស័យលក់រាយសរុបនៅត្រីមាសទី ៣ ឆ្នាំ ២០១៩ បានធ្លាក់ចុះ ១៦,៩ ភាគរយ ក៏ប៉ុន្តែមានគម្រោងជាច្រើនទៀតត្រូវបានប្រកាស។

បង្ហាញនៅក្នុងកម្មវិធីដែលធ្វើឡើងនៅសណ្ឋាគារ Rosewood Hotel នៅថ្ងៃទី ១០ ខែតុលា ការធ្លាក់ចុះនេះ គឺដោយសារតែមានការបិទផ្សារទំនើបសុវណ្ណាបណ្តោះអាសន្ន សម្រាប់ជួសជុលកែលម្អឡើងវិញ ដែលនេះ បានធ្វើឱ្យការផ្គត់ផ្គង់សរុបនៅក្នុងទីផ្សារសល់ត្រឹម ៣០ ម៉ឺនម៉ែត្រការ៉េ។

ទោះបីជាមានការធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ ក៏វិស័យលក់រាយ មានស្តុកថ្មីចំនួន ២៥០០ ម៉ែត្រការ៉េ ពីផ្សារទំនើប The Point Community សម្រាប់ផ្ទៃក្រឡាសម្រាប់ជួល។

លើសពីនេះទៀត គម្រោងថ្មីចំនួន ៥ ត្រូវបានប្រកាសក្នុងត្រីមាសនេះ ដោយបន្ថែមទំហំផ្ទៃក្រឡាប្រមាណជា ៦៩,០០០ ម៉ែត្រការ៉េ ចូលទៅក្នុងប្រភេទផ្សារទំនើបបែបសហគមន៍ និងផ្នែកផ្សារទំនើបធម្មតា។

ក្នុងរយៈពេលត្រីមាសដូចគ្នា ការជួលជាមធ្យមនៅតែមានស្ថេរភាព ដោយប្រភេទផ្សារទំនើបបែបសហគមន៍មានការប្រែប្រួលវិជ្ជមាន៣,៣ ភាគរយ ដោយតម្លៃជួលផ្ទៃក្រឡាគឺប្រមាណជា ២៤,៥ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងរយៈពេលមួយខែ។

លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា ទោះបីតួរលេខនេះមានចំនួនច្រើនក៏ដោយ តែវាបានបង្ហាញពីសញ្ញាល្អសម្រាប់វិស័យលក់រាយដែរ។

លោកបានមានប្រសាសន៍ថា៖ «ការធ្លាក់ចុះនេះគ្រាន់តែជាវដ្តមួយរបស់វិស័យលក់រាយ ដែលត្រូវអភិវឌ្ឍឡើងវិញ ដើម្បីឱ្យមានភាពស្រស់ស្រាយ និងផ្សារភ្ជាប់នឹងអតិថិជន វាជារឿងល្អដែលស្តុកចាស់ៗឆ្លងកាត់ដំណើរការនេះ»។

លោក Desmond Sim ប្រធានផ្នែកស្រាវជ្រាវ CBRE នៃអាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា វិស័យលក់រាយនៅប្រទេសកម្ពុជា គឺមាននូវឱកាសដ៏អស្ចារ្យជាច្រើន ក៏ប៉ុន្តែ លោកបញ្ជាក់ថា អ្នកអភិវឌ្ឍន៍ចាំបាច់ត្រូវសម្របខ្លួនឱ្យបានល្អជាមួយនឹងការផ្លាស់ប្តូរបច្ចេកវិទ្យាដើម្បីរក្សាការប្រកួតប្រជែងនៅក្នុងទីផ្សារ។

លោកបានបន្តថា៖ «អ្នកត្រូវពិចារណាអំពីបញ្ហានេះ ថាតើប្រភេទលក់រាយបែបណា និងតើអ្នកនឹងចែកចាយការលក់រាយទៅទីផ្សារដោយរបៀបណា ពីព្រោះអ្នក [កម្ពុជា] គឺមានប្រជាជនវ័យក្មេង អ្នកនឹងមិនជំរុញរបស់ចាស់ទៅកាន់ទីផ្សារនោះទេ»។

ក្រៅពីវិស័យលក់រាយ របាយការណ៍ក៏បង្ហាញពីការផ្លាស់ប្តូរនៅក្នុងវិស័យខុនដូ ការិយាល័យនិងអចលនទ្រព្យជាប់ដីដូចជាបុរីជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]