របៀបជ្រើសរើស UPS ដែលត្រឹមត្រូវ

អគ្គិសនីគឺជាបញ្ហាធ្ងន់ធ្ងរមួយនៅក្នុងប្រទេសកម្ពុជាដោយសារថាការដាច់អគ្គិសនីតែងកើតមានឡើងជាញឹកញាប់។ ទោះជាយ៉ាងណា សម្រាប់កន្លែងមួយចំនួនដូចជាមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលទិន្នន័យ គឺមិនអាចដាច់អគ្គិសនីបានឡើយសូម្បីតែមួយវិនាទីក៏ដោយ។ ហេតុដូច្នេះ ការប្រើប្រាស់ UPS កាន់តែមានសារៈសំខាន់ និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។

UPS ឬ Uninterruptible Power Supply (ឧបករណ៍ផ្គត់ផ្គង់ថាមពលដែលមិនមានអាក់ខាន) គឺជាឧបករណ៍អេឡិចត្រូនិចមួយដែលផ្តល់នូវថាមពលអគ្គិសនីបន្ទាន់នៅពេលថាមពលអគ្គិសនីមេជួបបញ្ហា ឬត្រូវបានកាត់ផ្តាច់។ ទោះជាយ៉ាងណា នៅលើទីផ្សារមាន UPS ជាច្រើន ដូច្នេះហើយតើធ្វើយ៉ាងណាទើបយើងអាចដឹងថាមួយណាដែលយើងគួរប្រើ និងមួយណាដែលត្រូវនឹងអាជីវកម្មរបស់យើង?

Legrand ដែលជាអ្នកឯកទេសខាងហេដ្ឋារចនាសម្ព័ន្ធអេឡិចត្រូនិក និងឌីជីថល បានចែករំលែកនូវការណែនាំមួយចំនួនពីវិធីជ្រើសរើស UPS ដែលត្រឹមត្រូវ។

ជ្រើសយកមួយណាដែលសន្សំសំចៃថាមពលខ្ពស់
នៅពេលទិញ UPS អ្នកមិនគួរគិតតែពីតម្លៃពេកនោះទេ ពោលគឺអ្នកត្រូវគណនាថាតើឧបករណ៍នោះនឹងផ្តល់ផលមកអ្នកវិញយ៉ាងណានៅពេលអនាគត។ អ្នកគួរជ្រើសរើសផលិតផលដែលមានប្រព័ន្ធសន្សំសំចៃថាមពលខ្ពស់ជាជាងជ្រើសយកផលិតផលដែលមានតម្លៃថោក ប៉ុន្តែស៊ីថាមពលច្រើន។ ឧទាហរណ៍ តាមរយៈបច្ចេកវិទ្យាបំលែងថាមពលទ្វេដងដោយមិនផ្តាច់ចរន្ត ឧបករណ៍ Legrand UPS មានការសន្សំសំចៃថាមពល ៩៦ភាគរយដែលល្អជាងផលិតផល UPS ស៊េរីចាស់នៅលើទីផ្សារដល់ទៅ ៦ភាគរយ។ ដូចនេះឧបករណ៍នេះអាចឱ្យអ្នកប្រើសន្សំបាន ៥០.០០០ដុល្លារក្នុងមួយឆ្នាំ។

សេវាកម្មថែទាំគឺសំខាន់
ផ្នែកដ៏សំខាន់បំផុតនៃ UPS គឺមិនមែនត្រឹមតែគ្រឿងម៉ាស៊ីនខ្លួនវាប៉ុណ្ណោះទេ ពោលគឺអ្នកក៏គួរតែពិចារណាពីការថែទាំបន្ទាប់ពីការលក់ផងដែរ។ ឧបមាថាបើ UPS របស់អ្នកឈប់ដំណើរការ ឬផ្ទុះ តើអ្នកដឹងពីរបៀបជួសជុលវាឬទេ? Legrand ផ្តល់នូវសេវាថែទាំក្រោយពេលលក់យ៉ាងមានប្រសិទ្ធភាពខ្ពស់និងឆាប់រហ័ស ដោយសារតែមានបុគ្គលិកថែទាំនៅភ្នំពេញនិងមានការទទួលស្គាល់ពី Legrand។ រាល់ផលិតផល UPS របស់ Legrand គឺមានការធានារយៈពេល ២ឆ្នាំ ហើយអាចពន្យារពេលបន្តជាថ្មីទៀតបន្ទាប់ពីកាលបរិច្ឆេទផុតកំណត់។

ពិនិត្យលើកម្រិតរង្វាស់ថាមពល
ជាទូទៅ នៅពេលទិញ UPS អ្នកប្រើប្រាស់ភាគច្រើនគិតថាបរិមាណ KVA ស្មើនឹង KW ប៉ុន្តែវាមិនមែនសុទ្ធតែដូច្នោះទេ។ អ្នកត្រូវមើលលើកម្រិតរង្វាស់ថាមពល។ ឧទាហរណ៍ប្រសិនបើ UPS 100 KVA ដាក់សញ្ញាកម្រិតរង្វាស់ថាមពល 0.8 នោះ មានន័យថា UPS មានសមត្ថភាពត្រឹមតែ 80 KW ប៉ុណ្ណោះមិនមែន 100KW ពេញទេ។ យ៉ាងណាដ៏ដោយ រង្វាស់ថាមពលរបស់ Legrand UPS ភាគច្រើនគឺកត្តា 1 (ជាក់លាក់) ដែលការណ៍នេះអាចជួយឱ្យអ្នកទិញសន្សំប្រាក់បានច្រើនព្រោះពួកគេមិនចាំបាច់ទិញ UPS ដែលមានទំហំធំជាងនេះ។

ជ្រើសយកម៉ាកដែលមានថ្មគុណភាពល្អ
ចុងក្រោយ អ្នកត្រូវយកចិត្តទុកដាក់បំផុតលើថ្មដែលប្រើនៅក្នុង UPS ព្រោះថាវាអាចប៉ះពាល់ដល់គុណភាពនៃផលិតផល។ គ្រប់ផលិតផល Legrand UPS គឺប្រើថ្មស្តង់ដារខ្ពស់បំផុតដើម្បីធានានូវគុណភាពខ្ពស់បំផុតនៃ UPS។

លោក Sylvain Gamard អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ Legrand Cambodia បានលើកឡើងថា «ការច្នៃប្រឌិតគឺជាបាវចនារបស់យើង។ យើងតែងតែធ្វើឱ្យប្រសើរឡើងនូវដង់ស៊ីតេថាមពលនៅក្នុងកន្លែងតូច ដើម្បីកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ តាមរយៈការបង្កើតផលិតផលិតផលដែលមានការសន្សំសំចៃ ហើយសំខាន់ជាងនេះទៀតនោះ យើងមានគ្រឿងបន្លាស់ស្រាលជាងផលិតផលផ្សេងទៀតនៅលើទីផ្សារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងរ៉ែនិងថាមល និងក្រុមហ៊ុន Toyota ពិនិត្យលទ្ធភាពជំរុញការប្រើប្រាស់រថយន្តអគ្គិសនី និងកូនកាត់នៅកម្ពុជា

ឯកឧត្តម កែវ រតនៈ និងអគ្គនាយកក្រុមហ៊ុន Toyota ប្រចាំកម្ព […]

Bentley ឈ្នះពានរង្វាន់ Gold Stevie Award សម្រាប់បច្ចេកវិទ្យា AI ក្នុងវិស្វកម្ម

Bentley Systems បានឈ្នះពានរង្វាន់ Gold Stevie Award for […]

ចិនប្តេជ្ញាជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស និងអ្នកធុរកិច្ចចិន ឱ្យទៅបោះទុនវិនិយោគនៅកម្ពុជា

ចិនបានប្តេជ្ញាថា នឹងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រា […]

វិនិយោគិនអាម៉េរិក ស្វែងយល់ពីបរិយាកាសវិនិយោគ និងគោលនយោបាយលើកទឹកចិត្តនៅកម្ពុជា

ក្រោមការសម្របសម្រួលរបស់សភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (A […]