រយៈពេលជិត២០ឆ្នាំ កូរ៉េបានជួយកម្ពុជាប្រមាណ ៤៥០លានដុល្លារ អភិវឌ្ឍវិស័យធនធានទឹក

 

ក្នុងរយៈពេលជិត ២០ឆ្នាំ មកនេះ​ រដ្ឋាភិបាលកូរ៉េ បានផ្តល់ជំនួយមករាជរដ្ឋាភិបាលកម្ពុជា ក្នុងទំហំថវិកាប្រមាណ ៤៥០លានដុល្លារ ដើម្បីជួយដល់វិស័យធនធានទឹក និងឧតុនិយមកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាមួយលោកស្រី Minnie Chey នាយិកាប្រតិបត្តិធនាគារនីហរ័ណ អាហរ័ណកូរ៉េប្រចាំកម្ពុជា(K-EXIMBANK) នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តម ថោ ជេដ្ឋា បានឱ្យដឹងថា ក្នុងរយៈពេលជិតពីរទសវត្សរ៍នេះ រដ្ឋាភិបាលកូរ៉េ តាមរយៈធនាគារនីហរ័ណ អាហរ័ណកូរ៉េ បានផ្តល់កម្ចីសម្បទាន និងជំនួយឥតសំណងមករាជរដ្ឋាភិបាលកម្ពុជា ក្នុងទំហំថវិកាប្រមាណ ៤៥០លានដុល្លារ សម្រាប់ក្រសួងធនធានទឹក និងឧតុនិយម សម្រាប់អភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធការងារទឹកជាច្រើន ដើម្បីធានាសន្តិសុខទឹកក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកូរ៉េនាពេលកន្លងមក ព្រមទាំងបានទទួលស្គាល់នូវភាពជាដៃគូដ៏សំខាន់រវាងក្រសួង និងធនាគារនីហរ័ណ អាហរ័ណកូរ៉េ (K-EXIMBANK) ក្នុងការកសាង និងការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ជាពិសេសការគាំទ្រយ៉ាងពេញទំហឹង និងជំរុញឱ្យវិស័យអាទិភាពមួយនេះកាន់តែមានការរីកចម្រើន។

គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តគម្រោងក្រោមហិរញ្ញប្បទានពីធនាគារនីហរ័ណ អាហរ័ណកូរ៉េ ចំនួន ៧គម្រោង និងបានស្នើសុំគម្រោងថ្មីចំនួន ៨ ទៀតផងដែរ ដើម្បីអភិវឌ្ឍន៍វិស័យធនធានទឹក ក្នុងខេត្តប៉ៃលិន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ និងគម្រោងបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងអង្កេតជលសាស្ត្រនៅកម្ពុជា ក្នុងរាជធានីភ្នំពេញ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

សមាជិកសភាបារាំងប្តេជ្ញាពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពលចំនួន៧

កិច្ចប្រជុំកម្រិតខ្ពស់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]

វិនិយោគិនកូរ៉េចង់វិនិយោគបង្កើតរោងចក្រផលិតថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញនៅកម្ពុជា

ក្រុមអ្នកវិនិយោគិនមកពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង […]

រដ្ឋពិនិត្យលទ្ធភាពអនុគ្រោះដល់គម្រោង ចំនួន ៣៥ ក្រោមទុនវិនិយោគជាង ១៥៦ លានដុល្លារ

ក្រុមការងារលើកកម្ពស់ការវិនិយោគខេត្តព្រះសីហនុ ពិនិត្យសំណ […]

ក្រុមហ៊ុននិងរោងចក្រចំនួន៥នៅខេត្តកំពង់ធំ នាំយកឱកាសការងារជាង ៣ពាន់កន្លែងជូនអតីតពលករ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយថ្នាក់ដឹកនាំឧ […]

ទូតចិន៖ ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជារហូតជាង ១លានកន្លែង

ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជា បានរហូ […]