រាប់ថយក្រោយ! កម្មវិធីពានរង្វាន់សំណង់ឆ្នើម Bentley YII 2025 នឹងធ្វើឡើងនៅថ្ងៃទី ១៥ តុលា នេះ
កម្មវិធីពានរង្វាន់ Year in Infrastructure និង Going Digital Awards (YII2025) របស់ក្រុមហ៊ុន Bentley Systems ដែលជាកម្មវិធីពានរង្វាន់សំណង់ឆ្នើមលំដាប់ពីពិភព ឬគេហៅម្យ៉ាងទៀតថា Oscar ក្នុងវិស័យសំណង់ នឹងប្រារព្ធឡើងនៅថ្ងៃទី ១៥ និង ១៦ ខែតុលា ខាងមុខនេះ នៅទីក្រុង Amsterdam ប្រទេសហូឡង់។
កម្មវិធី Bentley Year in Infrastructure 2025 គឺជាព្រឹត្តិការណ៍លំដាប់ពិភពលោកដែលប្រមូលផ្តុំមេដឹកនាំក្នុងវិស័យសំណង់ពីប្រទេសនានា ដើម្បីមកពិភាក្សា និងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ក្នុងវិស័យនេះ។ ព្រឹត្តិការណ៍នេះក៏នឹងបង្ហាញពីបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗ និងនិន្នាការនាពេលអនាគតនៃវិស័យសំណង់ពិភពលោកផងដែរ។
កម្មវិធីពានរង្វាន់ដ៏មានកិត្យានុភាពនេះ នឹងទទួលស្គាល់គម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្នើម ដែលបានប្រើប្រាស់កម្មវិធីវិស្វកម្មឌីជីថល។ បេក្ខភាពវគ្គផ្តាច់ព្រ័ត្រ ទាំង ៣៦ ក្រុមហ៊ុន ដែលមកពីជុំវិញពិភពលោក នឹងបង្ហាញគម្រោងរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍នេះ ដោយការប្រកាសជ័យលាភីនឹងធ្វើឡើង នៅថ្ងៃទី ១៦ ខែតុលា។ (អានបន្ថែម)
ក្រៅពីការប្រកាសជ័យលាភី វាគ្មិនឆ្នើមៗ រួមទាំងនាយកប្រតិបត្តិ (CEO) និងប្រធានផ្នែកបច្ចេកវិទ្យា (CTO) របស់ក្រុមហ៊ុន Bentley ក៏នឹងមកពិភាក្សាអត្ថប្រយោជន៍ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ទិន្នន័យបើកចំហ (open data), និង ការយល់ដឹងភូមិសាស្ត្រឌីជីថល (geospatial insights) ដើម្បីរៀបចំផែនការ និងអនុវត្តគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធផងដែរ។
អ្នកចូលរួមក៏អាចចូលរួមក្នុងវគ្គផ្សេងៗដែលផ្តោតលើប្រព័ន្ធទីក្រុង យុទ្ធសាស្ត្រនៃភាពធន់ និងតួនាទីរបស់ digital twins នៅក្នុងវិស័យសំណង់ ។
ទស្សនាវដ្ដី Construction & Property Magazine មកពីប្រទេសកម្ពុជា ក៏នឹងចូលរួមដោយមោទនភាពនៅក្នុងព្រឹត្តិការណ៍សកលរយៈពេល ២ ថ្ងៃនេះ ក្នុងទីក្រុង Amsterdam ផងដែរ។
—
អំពី Bentley Systems
នៅជុំវិញពិភពលោក អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធពឹងផ្អែកលើកម្មវិធីរបស់ Bentley Systems ដើម្បីជួយពួកគេក្នុងការរចនាប្លង់ សាងសង់ និងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរ និងមានភាពធន់ជាងមុនដូចជាការគ្រប់គ្រងធនធានទឹក ថាមពល ទីក្រុង និងអ្វីៗជាច្រើនទៀត។ Bentley System ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1984 ដោយវិស្វករសម្រាប់វិស្វករ ដែលក្រុមហ៊ុន Bentley គឺជាដៃគូនៃជម្រើសសម្រាប់ក្រុមហ៊ុនវិស្វកម្ម និងម្ចាស់ប្រតិបត្តិករទូទាំងសាកលលោក ជាមួយនឹងកម្មវិធីដែលគ្របដណ្តប់គ្រប់ចំណោទវិស្វកម្ម ឧស្សាហកម្ម និងគ្រប់ដំណាក់កាលនៃវដ្តជីវិតហេដ្ឋារចនាសម្ព័ន្ធ។ តាមរយៈដំណោះស្រាយឌីជីថលភ្លោះរបស់យើង យើងជួយអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធទទួលបានតម្លៃនៃទិន្នន័យរបស់គេដើម្បីបំប្លែងជាបទពិសោធន៍សម្រាប់ការគ្រប់គ្រងគម្រោង និងការប្រើប្រាស់ទ្រព្យសម្បត្តិ។
- Video Advertisement -