រោងចក្រថាមពលជីវម៉ាសធំជាងគេនៅកម្ពុជាតម្លៃ ៥,៨លានដុល្លារ ចាប់ផ្តើមសាងសង់

ក្រុមហ៊ុនស្រាបៀរ Heineken Cambodia បានបើកការដ្ឋានសាងសង់រោងចក្រថាមពលជីវម៉ាសខ្នាតធំមួយតម្លៃ ៥,៨លានដុល្លារ ដើម្បីទាញយកថាមពលស្អាតទៅប្រើប្រាស់ក្នុងផលិតកម្មស្រាបៀររបស់ខ្លួន។

ក្រុមហ៊ុនបានឱ្យដឹងនៅក្នុងពិធីបើកការដ្ឋានកាលពីថ្ងៃទី ៨ ធ្នូ នេះថា ក្រោយសាងសង់រួច រោងចក្រនេះ នឹងក្លាយជារោងចក្រថាមពលជីវម៉ាសធំជាងគេនៅកម្ពុជានេះ ដែលនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើររបស់ក្រុមហ៊ុន។

គម្រោងនេះ ជាការសហការជាមួយនឹងក្រុមហ៊ុន BECIS ដោយរោងចក្រជីវម៉ាស នឹងប្រើប្រាស់អង្កាមដែលមានប្រភពមកពីខេត្តព្រៃវែង ដើម្បីបង្កើតចំហាយទឹក និងផ្ទេរថាមពលមកក្នុងរោងចក្រផលិតស្រាបៀរ។

ជាមួយនឹងការគាំទ្រពីក្រសួងបរិស្ថាន ក្រុមហ៊ុននឹងបង្កើនសកម្មភាពកែច្នៃ ការកាត់បន្ថយ និងការប្រើប្រាស់ឡើងវិញ (recycling, reducing, and reusing) ឱ្យបានច្រើនជាងមុន ក្នុងគ្រប់ជំហាននៃខ្សែចង្វាក់តម្លៃ។

រោងចក្រជីវម៉ាសនេះ គឺជាផ្នែកមួយនៃមហិច្ឆតារបស់ក្រុមហ៊ុន ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនិចដោយការវិនិយោគលើថាមពលកកើតឡើងវិញ ដើម្បីបញ្ឈប់នូវការបញ្ចេញឧស្ម័នកាបូនិចទាំងស្រុងនៅក្នុងផលិតកម្មរបស់ នៅឆ្នាំ ២០៣០។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]