រោងចក្រថាមពលពន្លឺព្រះអាទិត្យដ៏ធំនៅលើកោះរ៉ុងសន្លឹម ចាប់ផ្ដើមសាងសង់ហើយ

រោងចក្រអគ្គសនីដើរដោយពន្លឺព្រះអាទិត្យខ្នាតធំនៅលើកោះរ៉ុងសន្លឹម បានចាប់ផ្ដើមសាងសង់ហើយ ដោយគ្រោងនឹងបញ្ចប់នៅខែ មេសា ឆ្នាំ ២០២១។ នេះបើយោងតាមគេហទំព័រ Yahoo Finance កាលពីថ្ងៃទី ៣០ វិច្ឆិកានេះ។

គម្រោងនេះជាការគ្នាសហការគ្នារវាង ក្រុមហ៊ុន Total Solar Cambodia និង Canopy Power ដែលអាចផ្គត់ផ្គង់អគ្គីសនីដល់ប្រជាជន និងអាជីវកម្ម បានច្រើនជាងពាក់កណ្ដាលនៃចំនួនប្រជាជនសរុប នៅលើកោះរ៉ុងសន្លឹមនេះ។

គម្រោងនេះ រួមបញ្ជូលទាំងរោងចក្រផលិតអគ្គីសនីអានុភាព ១.២៥ MWp (Mega Watt peak) និងប្រព័ន្ធអាគុយ ២ MWp ព្រមទាំង ម៉ាស៊ីនភ្លើងម៉ាស៊ូត និងឧបករណ៍បញ្ជាឆ្លាតវៃ ដែលធ្វើឱ្យគម្រោងនេះ ក្លាយជាគម្រោងថាមពលកកើតឡើងវិញដ៏ធំមួយនៅអាស៊ីអាគ្នេយ៍។ (អានបន្ថែម)

គម្រោងនេះ នឹងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Canopy Power ដែលជាអ្នកម៉ៅការផ្នែកវិស្វកម្ម លទ្ធកម្ម និងសំណង់។ ចំណែកឯ ក្រុមហ៊ុន Total Solar Cambodia នឹងជាងអ្នកវិនិយោគ គ្រប់គ្រង និងដំណើរការរោងចក្រនេះ។

គួរបញ្ជាក់ផងដែរថា អាជីវកម្ម ផ្ទះសំណាក់ សណ្ឋាគារ រីសត ដែលមានចំនួនច្រើនជាង ៦០ កន្លែង ដែលកំពុងប្រើប្រាស់ម៉ាស៊ីនភ្លើង ដែលប្រើប្រេង ចំណាយប្រាក់ច្រើន មិនមានស្ថេរភាព និងប៉ះពាល់បរិស្ថាន ដោយសារផ្សេងចេញពីប្រេងម៉ាស៊ីន និងសម្លេងរំខានផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]