រោងចក្រផលិតដែកចេញពីអេតចាយតម្លៃជិត ១៧លានដុល្លារ នៅខេត្តកំពង់ស្ពឺនឹងបើកដំណើរការក្នុងខែនេះ

រោងចក្រផលិតដែកចេញអេតចាយ និងដែកនាំចូល របស់ក្រុមហ៊ុនចិនតម្លៃប្រមាណ១៧លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងបើកដំណើរកផលិតកម្មនៅចុងឆ្នាំនេះ ដោយនឹងចូលរួមចំណែកផ្គត់ផ្គង់វិស័យសំណង់នៅកម្ពុជាបានមួយផ្នែកធំ។

នៅក្នុងជំនួបជាមួយ ឯកឧត្តម កែវ រតន អគ្គនាយកអគ្គិសនីកម្ពុជា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា កន្លងទៅ លោក Lin Xiangrong អគ្គនាយកក្រុមហ៊ុន Hong De Sheng (Cambodia) លើកឡើងថា នៅពេលបើកដំណើរក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនអាចផលិតដែកសរុប កន្លះលានតោន ក្នុងមួយឆ្នាំ។

ក្រុមហ៊ុន Hong De Sheng (Cambodia) ផលិតដែកច្រើនប្រភេទផ្សេងៗគ្នា ដែលនឹងបម្រើទីផ្សារសំណង់នៅ កម្ពុជាប្រកបដោយគុណភាពខ្ពស់និងសេវាកម្មល្អឥតខ្ចោះ។

រោងចក្រនេះ មានទីតាំងស្ថិតនៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ វិនិយោគដោយក្រុមហ៊ុនចិន ហុង ឌី សេង (ខេមបូឌា) ស្ទីល ឯ.កជាមួយទឹកប្រាក់ប្រមាណជិត១៧ លានដុល្លារ។

រោងចក្រនេះ ដំណើរការដោយការប្រមូលដែកអេតចាយក្នុងស្រុក និងនាំចូលដែកពាក់កណ្តាលសម្រេចពីក្រៅ ប្រទេសមកកែច្នៃផលិតដែក។ (អានបន្ថែម)

យោងតាមឯកឧត្តម យស់ មុន្នីរ៉ាត់ អគ្គនាយករ៉ែ នៃក្រសួងរ៉ែ និងថាមពល កម្ពុជាមិនទាន់មានរោងចក្រផលិត ដែកដោយទាញយករ៉ែដែកពីក្រោមដីក្នុងស្រុកនៅឡើយទេ ទោះបីជាក្រសួងធ្លាប់ផ្តល់អាជ្ញាបណ្ណរុករ៉ែទៅ ក្រុមហ៊ុនឯកជនកន្លងមកក្តី។

ឯកឧត្តមបានបន្តថា បច្ចុប្បន្ន ក្រុមហ៊ុន ដែលកែច្នៃផលិតដែក ចេញពីដែកអេតចាយចំនួន ២ ប៉ុណ្ណោះ។

តាមទិន្ន័យរពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពុជាបាននាំចូលដែកថែបចំនួនជាង ៧២ ម៉ឺនតោន កាលពីឆ្នាំ ២០១៩ ដែលមានទឹកប្រាក់ជាង ៤៧៧លានដុល្លារ៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]