រោងចក្ររថយន្ត Ford តម្លៃជាង ២១លានដុល្លារនៅពោធិ៍សាត់ នឹងចាប់ផ្ដើមផលិតក្នុងខែមេសានេះ

រោងចក្របង្គុំ និងដំឡើងរថយន្ត Ford ដែលស្ថិតនៅក្នុងនៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន សាងសង់ជិតរួចរាល់ហើយ ដោយគ្រោងនឹងចាប់ផ្ដើមចង្វាក់ផលិតកម្ម ក្នុងខែមេសាឆាប់ៗខាងមុខនេះ។ នេះបើតាមរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៩ ខែមករា កន្លងទៅ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គិសនីកម្ពុជា បានឱ្យដឹងថា បើផែនការមិនប្រែប្រួល រថយន្ត Ford ទាំង Pick-Up ទាំង Station Wagon ឬ Ford SUV នឹងចាប់ផ្តើមផលិតក្នុងអំឡុងខែមេសា មុនចូលឆ្នាំខ្មែរ ដោយចេញពីទឹកដី នៃស្រុកក្រគររបស់យើង។

គួរបញ្ជាក់ថា រោងចក្រដំឡើងរថយន្ត Ford នេះ ជាការវិនិយោគរបស់ ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) ក្នុងទឹកប្រាក់ ២១លានដុល្លារអាមេរិក ដោយការវិនិយោគត្រូវបានប្រកាសកាលពីខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ។ (អានបន្ថែម)

រោងចក្រផលិតរថយន្ត Ford នេះ ត្រូវសាងសង់ឡើងនៅលើដីដែលមានទំហំប្រមាណជាង ៤ហិកតា ស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

រោងចក្រនេះ នឹងផ្គុំ និងដំឡើងរថយន្ត Ford Ranger និងរថយន្ត Ford Everest ដោយគ្រោងនឹងដំឡើងរថយន្តចំនួនសរុប ៤៥០០គ្រឿង នៅក្នុងឆ្នាំទី ១ សម្រាប់បំពេញតម្រូវការទីផ្សារកម្ពុជាតែមួយប៉ុណ្ណោះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]