រោងចក្រសូឡាដ៏ធំ អានុភាព ៣៩ មេហ្គាវ៉ាត់នៅបន្ទាយមានជ័យ ភ្ជាប់ចូល​បណ្ដាញអគ្គសនីជាតិជាស្ថាពរ

រោងចក្រសូឡាដ៏ធំ អានុភាព ៣៩ មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យ ត្រូវបានតភ្ជាប់ចូលបណ្ដាញអគ្គិសនីជាតិជាស្ថាពរកាលពីថ្មីៗនេះ។ នេះបើយោងតាមសារព័ត៌មាន PR Newswire កាលពីថ្ងៃ ១០ មីនា កន្លងទៅ។

គម្រោងនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនចិន Shanxi Electric Power Engineering ដោយមានក្រុមហ៊ុន JR Solar ជាអ្នកផ្គត់ផ្គង់បន្ទះកញ្ចក់សូឡាទាំងអស់។

បើយោងតាមប្រភពដដែល រោងចក្រនេះ គឺជាគម្រោងថាមពលកកើតឡើងវិញ (ថាមពលបៃតង) ធំជាងគេនៅក្នុងខេត្តបន្ទាយមានជ័យ និងជាគម្រោងដែលតភ្ជាប់ចូលបណ្តាញជាតិដំបូងបង្អស់ ក្នុងចំណោមរោងចក្រសូឡា ៥កន្លែង ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលកាលពីឆ្នាំ ២០១៩។

ក្រៅពីរោងចក្រសូឡាដែលទើបតែបើកថ្មីៗនេះ ខេត្តបន្ទាយមានជ័យក៏មាន​គម្រោងសូឡាមួយកន្លែងទៀត​ មានអានុភាព ៣០ មេហ្គាវ៉ាត់ ដែលកំពុងតែ​ដំណើរ​ការ​សាង​សង់​ដោយ​ក្រុមហ៊ុន RAY Power Supply Co Ltd ក្រោមទុន​វិនិយោគ​ប្រមាណ​ជិត ៤០ លានដុល្លារផងដែរ។ (អានបន្ថែម)

លើសពីនេះ កម្ពុជាក៏មានគម្រោងស្ថានីយសូឡាអានុភាព ២០ មេហ្គាវ៉ាត នៅខេត្តស្វាយរៀង និងស្ថានីយសូឡាអនុភាព ៦០មេហ្គាវ៉ាត ដែលគ្រោងនឹងបើកដំណើរការឆ្នាំនេះផងដែរ។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរថា មកទល់បច្ចុប្បន្ន កម្ពុជាមានរោងចក្រថាមពលសូឡាយ៉ាងហោច ៥ ដែលកំពុងដំណើរភ្ជាប់ចូលបណ្តាញជាតិ គឺស្ថានីយសូឡា ១០មេហ្គាវ៉ាត នៅស្វាយរៀង ៨០មេហ្គាវ៉ាតនៅកំពង់ស្ពឺ ៦០មេហ្គាវ៉ាតនៅកំពង់ឆ្នាំង ៣០មេហ្គាវ៉ាតនៅពោធិ៍សាត់ និង៥មេហ្គាវ៉ាតនៅបាវិត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]