រោងចក្រអគ្គិសនីដើរដោយចំហេះទំហំ៤០០មេហ្គាវ៉ាត់គ្រោងសាងសង់នៅល្វាឯម

រោងចក្រអគ្គិសនីដើរដោយចំហេះ ទំហំ៤០០មេហ្គាវ៉ាត គ្រោងសាងសង់នៅស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីផលិតថាមពលអគ្គិសនីផ្គត់ផ្គង់ដល់ទីក្រុងភ្នំពេញ។

លោក ទី នរិន្ទ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា គម្រោងអគ្គិសនីនេះ គ្រោងចំណាយថវិការវិនិយោគប្រមាណ ៣៥០លានដុល្លារ ហើយបច្ចុប្បន្នរដ្ឋាភិបាលកំពុងចរចាជាមួយក្រុមហ៊ុន នៅប្រទេសហ្វាំងឡង់ និងអាឡឺម៉ង់ ដើម្បីដំឡើងរោងចក្រ។

លោក បញ្ជាក់ថា រដ្ឋាភិបាលបានបញ្ជាទិញម៉ាស៊ីនភ្លើងមកពីហ្វាំងឡង់ ក្នុងរង្វង់ទឹកប្រាក់ ១៧៧.៥លានដុល្លារ និងមកពីប្រទេសអាឡឺម៉ង់ ១៨០លានដុល្លារ។

លោក ទី នរិន្ទ ថ្លែងថា៖ «ពេលនេះកំពុងចរចា ជាមួយប្រទេសហ្វាំងឡង់ និងអាឡឺម៉ង់ ក្នុងការដំឡើងរោងចក្រអគ្គិសនីដើរដោយចំហេះ ហើយបន្ទាប់ពីចុះកិច្ចព្រមព្រៀងហើយ ប្រហែល១០ខែ រោងចក្រនឹងចាប់ផ្តើមដំណើរការផលិតថាមពល»។

លោកបញ្ជាក់ថា អន្តរក្រសួងកំពុងដោះស្រាយទីតាំងនៅស្រុកល្វាឯម ដើម្បីសាងសង់រោងចក្រអគ្គិសនី។

តាមការគ្រោងទុក កិច្ចព្រមព្រៀងសាងសង់រោងចក្រដើរដោយចំហេះ គ្រោងនឹងចុះហត្ថលេខានៅសប្តាហ៍ក្រោយ។

បើតាមលោក ទី នរិន្ទ ម៉ាស៊ីនភ្លើងទាំងពីរនេះ គឺសាងសង់នៅលើផ្ទៃដីតែមួយ ដែលមានអគារពីរដាច់ដោយឡែក។

គម្រោងសាងសង់រោងចក្រដើរដោយចំហេះនេះ នឹងត្រូវសាងសង់ឡើងដោយក្រោមហ៊ុន China National Heavy Machinery Corporation (CHMC) ។

នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)កាលពីព្រឹកថ្ងៃទី៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា សម្រាប់ឆ្នាំក្រោយនៅទីក្រុងភ្នំពេញ គឺត្រូវមានម៉ាស៊ីនភ្លើងត្រៀម ដែលមានអនុភាព៤០០មេហ្គាវ៉ាត់ ក្នុងនោះ ២០០មេហ្គាវ៉ាត់ទិញពីប្រទេសហ្វាំងឡង់ និង២០០មេហ្គាវ៉ាត់ទៀតទិញពីអាល្លឺមង៉ ដោយ ចាប់ផ្តើមបញ្ជាទិញ ធ្វើយ៉ាងណាខែតុលាឆ្នាំនេះឲ្យរួចរាល់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]