រោងចក្រអគ្គិសនីធ្យូងថ្ម ៧០០មេហ្គាវ៉ាត់ ខេត្តកោះកុងបញ្ចប់ការដោះស្រាយផលប៉ះពាល់

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលគ្រោងនឹងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង បានបញ្ចប់ការដោះស្រាយផលប៉ះពាល់ដល់ប្រជាជនប្រមាណ៥៨ គ្រួសារក្នុងតំបន់រួចមកហើយ ។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់រដ្ឋបាលខេត្តកោះកុងកាលពីរសៀលថ្ងៃទី ២៨ កក្កដា ២០២០នេះ។

ប្រជាពលរដ្ឋទាំង៥៨គ្រួសារនេះ មានទីលំនៅនៅឃុំថ្មស ស្រុកបូទុមសាគរ ដែលមានក្បាលដីពាក់ព័ន្ធនឹងទីតាំងគម្រោងនេះ ដោយក្រុមហ៊ុនបានទូទាត់សំណងគោលនយោបាយនិង គិតរួមបញ្ចូលទាំងដីធ្លី ដើមឈើ និង ផ្ទះសម្បែងទៀងផង។

គម្រោងរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មនៅខេត្តកោះកុងនេះ នឹងប្រើទុនវិនិយោគសរុប ១, ៣ ពាន់លានដុល្លារអាមេរិក ដោយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទទួលបានសម្បទានអនុវត្តគម្រោង កាលពីខែមីនាកន្លងទៅនេះ។

ក្រៅពីការសាងសង់រោងចក្រ គម្រោងទាំងមូលក៏រួមមាន ការសាងសង់ប្រព័ន្ធតភ្ជាប់អគ្គិសនីតង់ស្យុង ២៣០ គីឡូវ៉ុល ប្រវែង៥០គីឡូម៉ែត្រតភ្ជាប់ពីរោងចក្រអនុស្ថានីយបុទុមសាគរទៅនឹងអគ្គិសនីកម្ពុជា ការសាងសង់ស្ពានដឹកជញ្ជូនធ្យូងថ្ម ២ កំណាត់ ប្រវែងសរុប៦គីឡូម៉ែត្រ ការសាងសង់ផ្លូវចូលទីតាំងគម្រោង ប្រវែង៤០គីឡូម៉ែត្រ និងការសាងសង់អនុស្ថានីយអគ្គិសនី។ (អានបន្ថែម)

បន្ថែមពីនេះ អគ្គិសនីកម្ពុជាក៏បានធានានឹងទិញថាមពលពី គម្រោងនេះ ក្នុងបរិមាណថាមពល ៨០% ក្នុង១ឆ្នាំផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]