រោងចក្រអគ្គិសនីអនុភាព ៤០០ មេហ្គាវ៉ាតនៅល្វាឯមនឹងសាងសង់ចប់ជាស្ថាបពរនៅខែធ្នូនេះ

គម្រោងសាងសង់រោងចក្រដើរដោយប្រេងខ្មៅ និងឧស្ម័ន អនុភាព ៤០០មេហ្គាវ៉ាត នៅក្នុងស្រុកល្វាឯម សម្រេចបានប្រមាណ ៩៥% ដោយគ្រោងបញ្ចប់ទាំងស្រុងនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០។

នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម ក្នុងដំណើរទស្សនកិច្ចទីតាំងគម្រោងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា នេះ។

ជាក់ស្ដែង រោងចក្រនេះធ្លាប់បានគ្រោងទុកម្ដងហើយថា នឹងភ្ជាប់ចូលបណ្ដាញជាតិកាលពីខែសីហា កន្លងមកនេះ ប៉ុន្តែ ក្រោយមក គម្រោងត្រូវបានពន្យារពេល។ (អានបន្ថែម)

ឯកឧត្តម វិចទ័រ ហ្សូណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានលើកឡើងកាលពីពេលថ្មីៗនេះថា ការពន្យាពេលបញ្ចប់ការសាងសង់រោងចក្រថាមពលខាងលើនេះ គឺដោយសារ ការរីករាលដាលជំងឺកូវីដ ១៩ និងតម្រូវការថាមពលធ្លាក់ចុះក្នុងឆ្នាំនេះ ដោយសារការការបិទរោងចក្រមួយចំនួន ដោយសារកូវីដ១៩។

គួរបញ្ជាក់ផងដែរថា គម្រោងនេះ ត្រូវបានសាងសង់លើផ្ទៃដីសរុប ៤៣ហិកតា ក្រោមទុនតម្លៃវិនិយោគប្រមាណ ៣៨០លានដុល្លារអាមេរិក។ គម្រោងចែកចេញជាពីរផ្នែកធំៗ ទី១ គឺការសាងសង់រោងចក្រម៉ាស៊ីនភ្លើងអនុភាពទំហំ ២០០មេហ្គាវ៉ាត នាំចូលពីប្រទេសហ្វាំងឡង់ និងសាងសង់ដោយក្រុមហ៊ុនចិន China Gezhouba Group Corporation និង ទី២ គឺជាការសាងសង់រោងចក្រម៉ាស៊ីនភ្លើងអនុភាព ២០០មេហ្គាវ៉ាត នាំចូលពីប្រទេសអាឡឺម៉ង់ នឹងត្រូវសាងសង់ដោយក្រុមហ៊ុនចិន China National Heavy Machinery Corporation។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]