រោងចក្រអគ្គីសនីអនុភាព ៤០០មេហ្គាវ៉ាតនៅល្វាឯមនឹងបើកដំណើរការចុងខែសីហានេះ

គម្រោងរោងចក្រអគ្គីសនីដើរដោយប្រេងខ្មៅ និងឧស្ម័នអានុភាព ៤០០ម៉េហ្កាវ៉ាត់ នៅស្រុកនៅល្វាឯម សម្រេចការសាងសង់បានប្រមាណ ៩០ភាគរយ ហើយ ដោយគ្រោងនឹងដាក់ដំណើរការចុងខែសីហានេះ។

បើយោងតាមការចុះត្រួតពិនិត្យការសាងសង់ របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលកាលពីថ្ងៃទី២៩ កក្កដា នេះ គម្រោងទាំងមូលរួមមាន រោងចក្រអានុភាព ៤០០ម៉េហ្កាវ៉ាត់សម្រាប់ការប្រើប្រាស់អគ្គីសនីនៅទូទាំងប្រទេស និងអនុស្ថានីយ ១កន្លែង អនុភាព២៣០គីឡូវ៉ុល សម្រាប់ផ្គត់ផ្គង់ក្នុងខេត្តកណ្តាលទាំងមូល។

ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា ក្រោយបញ្ចប់ការសាងសង់ រោងចក្រអគ្គីសនីដ៏ធំនេះ នឹងផ្ដល់ថាមពលអគ្គីសនីប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការ។

គួរបញ្ជាក់ផងដែរថា គម្រោងនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីសរុប ៤៣ហិកតា មានតម្លៃវិនិយោគប្រមាណ ៣៨០ លានដុល្លារអាមេរិក ចែកចេញជាពីរគម្រោងធំៗ ទី១ គឺ ការសាងសង់រោងចក្រម៉ាស៊ីនភ្លើង អនុភាពទំហំ២០០មេហ្គាវ៉ាត នាំចូលពីប្រទេសហ្វាំងឡង់ និងសាងសង់ដោយក្រុមហ៊ុនចិន China Gezhouba Group Corporation និង ទី២ គឺជាការសាងសង់រោងចក្រម៉ាស៊ីនភ្លើងអនុភាព២០០មេហ្គាវ៉ាត នាំចូលពីប្រទេសអាឡឺម៉ង់ នឹងត្រូវសាងសង់ដោយក្រុមហ៊ុនចិន China National Heavy Machinery Corporation។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]