វិទ្យាស្ថានរបស់សឹង្ហបុរី RCA ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនុសិស្សនិងអ្នកបំរើការងារ

វិទ្យាស្ថានឯកទេសផ្នែកសំណង់និងអចលនទ្រព្យរបស់សឹង្ហបុរីឈ្មោះថា Royal Chartered Academy (RCA) បានប្រកាសផ្តល់អាហារូបករណ៍ជាដល់សិស្សនុសិស្សដែលទើបប្រលងថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៧ ២០១៨ព្រមទាំងអ្នកបំរើការងារក្នុងផ្នែកសំណង់និងអចលនទ្រព្យ។

យោងតាមការបញ្ជាក់ឲ្យដឹងពីវិទ្យាស្ថាន RCA នាពេលថ្មិៗនេះ កម្មវិធីអាហារូបករណ៍សម្រាប់បរិញ្ញាប័ត្ររងនេះគឺផ្តល់ជូនសម្រាប់សិស្សនុសិស្សដែលបានទទួលនិទ្ទេស A B និង C រហូតដល់ទៅ ១០០ ភាគរយនៃតម្លៃសម្រាប់ការសិក្សារសម្រាប់មុខជំនាញការគ្រង់គ្រងសំណង់និងការស្ទង់មតិបរិមាណឬហៅជាភាសារអង់គ្លេសថា Quantity Surveying ដែលជាមុខជំនាញថ្មីនិងមានសក្តានុពលដែលទើបនឹងមកដល់ប្រទេសកម្ពុជា។

សម្រាប់អ្នកបំរើការងារក្នុងផ្នែកសំណង់និងអចលនទ្រព្យដែលមានបំណងចង់ទទួលបានការបញ្ជាក់ពីរជំនាញនិងវិជាជីវៈរបស់ខ្លួននោះ វិទ្យាស្ថាន RCAក៏នឹងមានការផ្តល់អាហារូបករណ៍រហូតដល់ទៅ ៥០ ភាគរយផងដែរសម្រាប់អ្នកដែលទទួលបានជោគជ័យក្រោមការជ្រើសរើសរបស់វិទ្យាស្ថាន។

យ៉ាងណាមិញ ដើម្បីមានឱកាសទទួលបានអាហារូបករណ៍ខាងលើ សិស្សនុសិស្សនិងអ្នកបំរើការងារដែលមានចំណាប់អារម្មណ៍គឺអាចអញ្ជើញចូលរួមវគ្គណែនាំខ្លីស្តីអំពីលក្ខខណ្ឌដើម្បីទទួលបានអាហារូបករណ៍នេះក៏ដូចជាទទួលបានព័ត៌មានអំពីមុខជំនាញខាងលើ។ កម្មវិធីខាងលើនេះគឺនឹងប្រព្រឺត្តិទៅនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៨ ចាប់ពីម៉ោង ៣ ដល់ ម៉ោង ៥ ល្ងាចនៅឯវិទ្យាស្ថានRCA ដែលមានទីតាំងស្ថិតក្នងផ្សារស្ទឹងមានជ័យថ្មី។

បន្ថែមជាងនេះទៅទៀត វគ្គណែនាំខ្លីនេះទៀតសោតគឺនឹងមានការចូលរួមពីសំណាក់វាគ្មិនមកពីវិស័យអប់រំ សំណង់និងអចលនទ្រព្យដែលពួកគាត់នឹងធ្វើបទបង្ហាញពីការយល់ឃើញក៏ដូចជាចែករំលែកបទពិសោធរបស់ពួកគាត់ទាក់ទងទៅនឹងមុខជំនាញទាំងនេះនិងការងារសម្រាប់ជំនាញទាំងនេះ។

សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទាក់ទងទៅកាន់វិទ្យាស្ថានRCAដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ ០៧៧៣៧៧ ១៤៨ ឬ ០៩៦ ៩៩០ ៥៣១១។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]