វិនិយោគិនធនាគារតៃវ៉ាន់សម្លឹងឃើញការរីកចម្រើនខ្លាំងវិស័យអចលនទ្រព្យក្នុងរាជធានី
តៃវ៉ាន់ លែងជាឋានសួគ៌សម្រាប់ម្ចាស់ដី ផ្ទះ អគារ ដូចពេលកន្លងមកហើយ។ បច្ចុប្បន្ន ប្រយោជន៍ពីថ្លៃជួលសរុប ជាធម្មតាគឺនៅកម្រិតទាប ដែលនេះជាសញ្ញាណនៃតម្លៃខុសពីការប៉ាន់ប្រមាណក្នុងទីផ្សារ។
វាជារឿងធម្មតាសម្រាប់ក្រុមវិនិយោគិនដែលមានប្រាក់ចំណូលខ្ពស់ ហើយគ្រប់គ្រងអចលនទ្រព្យច្រើនជាងមួយសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់ពួកគេ។ ជនជាតិតៃវ៉ាន់ដែលមានប្រាក់សំន្សំច្រើន គឺជាកត្តាមួយដែលបានជម្រុញការស្ទង់មើលទីផ្សារអចលនទ្រព្យនៅបរទេសដូចជាប្រទេសកម្ពុជា។ វិនិយោគិនទាំងនេះពឹងផ្អែកលើប្រាក់ចំណេញពីទីផ្សារលំនៅដ្ឋាន។ ពួកគេជឿថា ប្រាក់ចំណេញពីការវិនិយោគអចលនទ្រព្យ ជាមធ្យោបាយលឿនមួយដើម្បីជួយបង្កើនទ្រព្យសម្បត្តិ។
ទីផ្សារសំណង់ និងអចលនទ្រព្យ ដែលកំពុងរីកចម្រើនខ្លាំងនៅប្រទេសកម្ពុជា បានទាក់ទាញវិនិយោគិនបរទេសជាច្រើន ដោយសារតែឱកាសវិនិយោគជាមួយនឹងផលចំណេញវិញដែលមានការធានាយ៉ាងច្រើនក្នុងចំនួនពី ២០ ទៅ ២៥ ភាគរយ ក្នុងរយៈពេលបីឆ្នាំដំបូង។ ការទាក់ទាញវិនិយោគិនបរទេសបានក្លាយទៅជា “ត្រូវមានកាតព្វកិច្ច” សម្រាប់អ្នកអភិវឌ្ឍន៍ជាច្រើនដែលចង់បង្កើនគោលដៅចំពោះអ្នកទិញអចលនទ្រព្យមកពីតៃវ៉ាន់។ ជាលទ្ធផល អ្នកទិញជាច្រើនបានផ្តួចផ្តើមទិញផ្ទះ បើទោះបីជាវាពឹងផ្អែកលើការជួលឲ្យប្រជាជនកម្ពុជាក្នុងស្រុក និងជនបរទេសនៅក្នុងប្រទេសកម្ពុជា។
លោក ចាន់ ម្លប់សុខា មកពីការិយាល័យច្បាប់សុខា បានលើកឡើងថា “ខ្ញុំគិតថាទីផ្សារនេះគឺអស្ចារ្យណាស់ ហើយកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានតម្រូវការខ្លាំង ដូច្នេះហើយវាជាឱកាសល្អសម្រាប់អ្នកអភិវឌ្ឍន៍ និងវិនិយោគិនតៃវ៉ាន់ដើម្បីឈានចូលក្នុងទីផ្សារនេះ។
កំណើនខ្លាំងនៃកាវិនិយោគបរទេស ធ្វើឲ្យមានការផ្គត់ផ្គង់លំនៅឋានយ៉ាងច្រើននៅកម្ពុជាចាប់តាំងពីឆ្នាំ ២០១៣ និងជនជាតិតៃវ៉ាន់បានទាញយកផលប្រយោជន៍ពីទីផ្សារកំពុងរីកចម្រើននេះ។ មុនពេលមានវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ ទីផ្សារខុនដូនៅកម្ពុជាគឺស្ទើរតែ “មិនមាន”។ ការព្រួយបារម្ភនេះបានបង្ហាញថា កំណើននៃថ្លៃផ្ទះនាពេលបច្ចុប្បន្ន ឆ្លុះបញ្ចាំងថា អ្នកស្ទាបស្ទង់ទីផ្សារកំពុងជួយជម្រុញទីផ្សារ។ ប៉ុន្តែគេនៅមិនទាន់ដឹងថា រដ្ឋាភិបាលកម្ពុជានឹងចាត់វិធានការបែបណា ដើម្បីដោះស្រាយផលប៉ះពាល់នៃភាពមិនពិតប្រាកដនៃអចលនទ្រព្យ។
តម្លៃខុនដូនៅក្នុងរាជធានីភ្នំពេញបានកើនឡើងស្ទើរតែបីដងនៅក្នុងពេលប្រាំបីឆ្នាំកន្លងមកនេះដោយមានតម្លៃចាប់ពី ១.២០០ដុល្លារ ក្នុងមួយម៉ែតការ៉េ រហូតដល់ ៣.០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយសារតែមានកំណើនយ៉ាងលឿននៃមនុស្សថ្នាក់កណ្តាល និងលំហូរចូលនៃការវិនិយោគបរទេសយ៉ាងច្រើន។ អ្នកទិញនៅតែមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការទិញខុនដូសូម្បីតែតម្លៃចាប់ផ្តើមពី ១០០.០០០ ដុល្លារ ព្រោះតែពួកគេមានជំនឿថា ការវិនិយោគរបស់ពួកគេនឹងកើនឡើងទ្វេដង ឬបីដង ដូចក្នុងពេលអតីតកាល។
ក្រុមអ្នកវិភាគទីផ្សារ និងអ្នកទិញអចលនទ្រព្យមកពីតៃវ៉ាន់មួយចំនួន ហាក់មានភាពស្ទាក់ស្ទើរចំពោះសញ្ញានៃការកើនឡើងខ្លាំងនៃលំនៅឋាននៅដើមឆ្នាំ ២០០០។ តម្លៃនាពេលបច្ចុប្បន្ន លើសពីតម្លៃជាមធ្យមដែលអ្នកទិញក្នុងប្រទេសកម្ពុជាជឿជាក់ថា ពួកគេអាចទិញបាន ហើយជាលទ្ធផលមនុស្សមួយចំនួនបានស្ទាក់ស្ទើរក្នុងការទិញ។
ដើម្បីសម្រេចបាននូវទីផ្សារអចលនទ្រព្យមួយដែលល្អ ខ្ញុំជឿថាត្រូវមានការគិតគូរចំពោះកត្តាមួយចំនួន ជាសូចនាករកំណត់ថាតើទីផ្សារនៅកម្រិតគ្រោះថ្នាក់ ឬអត់។ ទាំងនេះរួមបញ្ចូលទាំងតម្លៃផ្ទះដែលសមាមាត្រនឹងប្រាក់ចំណូល ផលប្រយោជន៍ពីការជួល និងសមាមាត្រប្រាក់កម្ចីទិញផ្ទះ។ ជាការល្អ ដែលមិនមានបន្ទប់ទំនេរច្រើននៅតាមអាផាតមិន និងអគារខុនដូបច្ចុប្បន្ន ហើយអត្រានៃភាពទំនេរស្ថិតនៅកម្រិតទាបនៅឡើយ។
កំណើនខ្លាំងនៃវិនិយោគិនអចលនទ្រព្យជនជាតិតៃវ៉ាន់ នៅភ្នំពេញនាពេលបច្ចុប្បន្ន គឺផ្នែកលើគំនិតដែលថា តម្រូវការខុនដូនឹងមានការកើនឡើង ខណៈដែលប្រជាជនខ្មែរថ្នាក់កណ្តាលធ្វើការវិនិយោគប្រាក់ដែលពួកគេរកបានទៅលើលំនៅឋាន និងបង្កើនសាច់ប្រាក់ងាយស្រួលរបស់ខ្លួនដោយការលក់អចលនទ្រព្យ។
ទោះជាយ៉ាងណា លោក ចាន់ ម្លប់សុខា ជឿថាប្រជាជនកម្ពុជាប្រហែលជាមានគំនិតចង់ប្តូរទៅរស់នៅក្នុងផ្ទះនៅតំបន់ជាយក្រុងជាជាងការរស់នៅក្នុងផ្ទះល្វែងក្នុងទីក្រុង។ លោកបានលើកឡើងថា “ទម្លាប់របស់ប្រជាជនកម្ពុជា គឺរស់នៅក្នុងផ្ទះធំមួយដែលសមាជិកគ្រួសារទាំងអស់របស់ពួកគេអាចស្នាក់នៅជាមួយគ្នា”។ ម្ចាស់ផ្ទះនៅតំបន់ជាយក្រុង ជាទូទៅមានផ្ទះទំហំធំ និងមានសួនច្បារ ឬដំណាំនៅខាងមុខផ្ទះរបស់គេ។ វាជាការសំខាន់ដែលត្រូវចាំថា ខុនដូគឺពិបាកក្នុងការលក់ជាងផ្ទះ ជាពិសេសនៅពេលមិនអាចបង្ហាញពីលក្ខណៈនៃខុនដូថ្មីរបស់ខ្លួនឲ្យខុសពីខុនដូផ្សេងទៀត នៅពេលការបញ្ចប់ការសាងសង់ខុនដូបានកើនឡើងខ្លាំងដល់ចំនួនខ្ពស់បំផុតនៅឆ្នាំ ២០១៧-២០១៨ ហើយមានបន្ទប់ខុនដូរាប់ពាន់ត្រូវបានដាក់លក់ក្នុងទីផ្សារ។
ម្យ៉ាងទៀត ការវិនិយោគជាគន្លឹះមួយក្នុងការជួយជម្រុញឲ្យមានការទិញលំនៅឋាន ព្រមទាំងសារសំខាន់ក្នុងការកត់សម្គាល់ពីទំនាក់ទំនងរវាងតម្លៃផ្ទះ និងសេដ្ឋកិច្ច។ កម្ពុជានៅតែបន្តមានកំណើនរីកចម្រើន ទោះបីជាហាក់មានល្បឿនយឺតបន្តិចនៅឆ្នាំនេះ។
អ្នកខ្លះជឿថាការធ្វើសមាហរណកម្មសហគមសេដ្ឋកិច្ចអាស៊ានថ្មីៗនេះ នឹងបង្កឲ្យមានកំណើនលំហូរការវិនិយោគមកក្នុងប្រទេសកម្ពុជា។ ដោយសហគមសេដ្ឋកិច្ចអាស៊ានបានក្លាយជាការពិតហើយនៅពេលបច្ចុប្បន្ន ខ្ញុំជឿថាវាអាចធ្វើឲ្យមានតុល្យភាពរវាងការផ្គត់ផ្គង់នៅលើទីផ្សារបច្ចុប្បន្ន និងតម្រូវការនៅក្នុងទីផ្សារលំនៅដ្ឋាន។ ទោះជាយ៉ាងណា បញ្ហាប្រឈមនៃបំពេញការផ្គត់ផ្គង់នាពេលបច្ចុប្បន្ន និងការផ្គត់ផ្គង់លើសតម្រូវការ នៅតែជាចំណោទសំខាន់ដែលវិនិយោគិនតៃវ៉ាន់គួរតែគិតដោយប្រុងប្រយ័ត្ន។
- Video Advertisement -