វិភាគ៖ ឧទាហរណ៍បើចិនមិនត្រឡប់មកកម្ពុជាវិញ តើទីផ្សារអលចនទ្រព្យនឹងទៅជាយ៉ាងណា?

អ្នកជំនាញអចលនទ្រព្យ និងសេដ្ឋកិច្ចនៅកម្ពុជា បានបង្ហាញក្តីព្រួយបារម្ភពីវិស័យអចលនទ្រព្យ ពិសេសនៅខេត្តព្រះសីហនុ ដែលកំពុងដង្ហើយហៅចិនឱ្យត្រឡប់មកវិញ ខណៈទីផ្សារអចលនទ្រព្យនៅទីនោះជាប់គាំងគ្មានប្រតិបត្តិការទិញលក់។

អ្នកជំនាញរូបនេះ ថាស្ថានភាពនេះជាមេរៀនដ៏សំខាន់មួយរបស់ទីផ្សារអចលនទ្រព្យកម្ពុជាទាំងមូល ដែលធ្លាប់តែរំពឹងខ្លាំងពេកលើវិនិយោគិនពីក្រៅប្រទេសពេក ហើយភ្លេចគិតពីតម្រូវការជាក់ស្ដែងក្នុងស្រុក។

លោក ង៉ែត ជូ អ្នកជំនាញអចលនទ្រព្យ និងជាទីប្រឹក្សាសេដ្ឋកិច្ចមួយរូបនៅកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី៥ ខែមករា នេះ ពីមុនវិបត្តិកូវីដ វិនិយោគិនចិនបានចាក់លុយយ៉ាងគំហុកចូលមកសង់គម្រោងជាច្រើននៅខេត្តព្រះសីហនុ។

កត្តានេះបានធ្វើឱ្យអ្នករកស៊ីដីធ្លីជាច្រើនហ៊ានហក់លោតវិនិយោគលើដីធ្លីដែលមានតម្លៃខ្ពស់ខ្លាំង ព្រោះរំពឹងថានឹងចំណេញច្រើន ឆាប់មាន ដោយមិនបានគិតថានឹងមានហេតុការណ៍មិនរំពឹងទុកកើតឡើងដូចជាកូវីដ១៩ ជាដើម។ ជាលទ្ធផល អ្នករកស៊ីភាគច្រើនគឺជាប់លុយ ហើយអាគារខ្ពស់ៗ ប្រមាណ ៧០% ទៅ៨០% បានផ្អាកមិនបន្តការសាងសង់។

លោកថា៖ «បើរំពឹងលើកម្លាំងនៃការវិនិយោគក្នុងស្រុក ពេលនេះ គឺហួសនឹងសមត្ថភាពហើយ ព្រោះតម្លៃអចលនទ្រព្យនៅទីនោះបានហក់ខ្ពស់ហួសឆ្ងាយពីតម្រូវការ និងកម្រិតសេដ្ឋកិច្ចជាក់ស្តែង។ និយាយឱ្យចំគឺថា អ្នកក្រមិនហ៊ាន ដេករង់ចាំអ្នកមានមកម្តងទៀត»។

លោក ង៉ែត ជូ ពន្យល់ថា នេះជាហានិភ័យជាក់ស្តែងនៃការវិនិយោគដោយព្រោះតែចង់មានឆាប់ ឬហៅថាជាការវិនិយោគដោយគ្មាននិរន្តរភាព និងមានហានិភ័យខ្ពស់។

ជាមួយនឹងស្ថានភាពបែបនេះ សំណួរបន្ទាប់សំខាន់បំផុតគឺ បើចិនមិនត្រឡប់មកកម្ពុជាវិញ តើទីផ្សារអលចនទ្រព្យនឹងទៅជាយ៉ាងណា?

លោក ង៉ែត ជូ ថា ក្រោយពីទទួលបានមេរៀនដូច្នេះហើយ កម្ពុជាមិនគួររំពឹងលើលុយពីខាងក្រៅខ្លាំងពេកទៀតទេ តែគួរងាកមកផ្តោតលើការវិនិយោគដែលស្របតាមតម្រូវការក្នុងស្រុកជាក់ស្ដែងវិញ។

លោកបានឱ្យជាយោបល់ថាលំនៅឋានតម្លៃសមរម្យ និងមធ្យម ដែលមានគុណភាព ហើយនៅជិតក្រុងភ្នំពេញ គឺជាតម្រូវការជាក់ស្ដែងមួយដែលវិនិយោគិនគួរតែចាប់យក ជាជាងរង់ចាំសង្ឃឹមពីលុយខាងក្រៅ ដែលមិនដឹងមកពេលណា។

«ក្រុងភ្នំពេញនឹងត្រូវពង្រីកកាំរង្វង់៣០គីឡូម៉ែត្រនៅឆ្នាំ២០៣០។ ជារៀងរាល់ឆ្នាំ ភ្នំពេញត្រូវការលំនៅឋានរាប់ម៉ឺនខ្នង និងមានកំណើនពលរដ្ឋចំណាកស្រុកមករកការងារធ្វើ និងបន្តការសិក្សារាប់ម៉ឺននាក់។

«កណ្តាលក្រុងភ្នំពេញគឺជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្មប្រកបដោយភាពរឹងមាំ។ ដូច្នេះ ជាយក្រុង គឺជាតំបន់លំនៅឋានដែលមានតម្រូវការខ្ពស់។ បើទោះជាឆ្អែតក៏ឆ្អែតតែមួយរយៈដែរ រួចនឹងមានកំណើនបន្តទៀត»។

លោកបន្ដថា តំបន់ជាប់ជាយក្រុងភ្នំពេញ ដូចជាខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង នឹងក្លាយជាតំបន់ឧស្សាហកម្មដ៏មានសក្តានុពល ជាពិសេសតំបន់ជាប់នឹងក្រវាត់ក្រុងទី៤ ដែលរដ្ឋាភិបាលកំពុងសិក្សា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]