វិមានអាហារ The Food Palace នឹងបង្ហាញខ្លួនក្នុងទីក្រុងរណបជ្រោយចង្វារក្នុងខែតុលានេះ

វិមានអាហារ ឬ The Food Palace ដែលជាអាហារដ្ឋានមួយដ៏ធំជាងគេនៅក្នុងរាជធានីភ្នំពេញ គ្រោងនឹងបើកដំណើរការនៅក្នុងតំបន់ជ្រោយចង្វារក្នុងខែតុលាខាងមុខនេះ។

គម្រោងនេះមានទីតាំងស្ថិតនៅលើមហាវិថី ៣០ម៉ែត្រ សាងសង់លើផ្ទៃដីប្រមាណ ៥ ហិកតាក្រោមការវិនិយោគរបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) និងជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារផងដែរ។

មជ្ឈមណ្ឌលនេះមានតូបអាហារសរុបទាំងអស់ជាង ២០០តូបដែលមានលក់ម្ហូបអាហារផ្សេងៗគ្នារួមមាន ម្ហូបខ្មែរ ថៃ វៀតណាម ចិន កូរ៉េ ជប៉ុន និង អឺរ៉ុបជាដើម។ ក្នុងនោះដែរ តូបនីមួយៗត្រូវបានរចនាឡើងឱ្យស្របទៅនឹងប្រភេទអាហារដែលលក់។ បន្ទាប់ពីបានបញ្ចប់ការសាងសង់ មជ្ឈមណ្ឌលនេះនឹងក្លាយជាកន្លែងមួយដែលរួមបញ្ចូលអាហារបែប Street Food ច្រើនជាងគេក្នុងទីក្រុងភ្នំពេញ។

ក្រៅពីគម្រោងវិមានអាហារOCIC កំពុងដំណើរការទៅលើគម្រោងផ្សេងៗទៀតនៅក្នុងទីក្រុងរណបជ្រោយចង្វារនេះផងដែរដូចជាគម្រោងអគារ OCICកម្ពស់ ១៩ជាន់ គម្រោងសួន Jurassic Cambodia Dinos Alive គម្រោងលក់ឡាន Car City គម្រោងដីជួល Brand Commercial គម្រោងដីជួល Commercial Land គម្រោងដីជួល Playground Commercial Land គម្រោងផ្ទះល្វែងអាជីវកម្ម និងអគារខុនជាច្រើនទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]