វិវាទអចលនទ្រព្យខ្នាតពាណិជ្ជកម្មជាង១០ករណី ដោះស្រាយក្រៅតុលាការដោយមជ្ឈត្តការជាតិ

ពីឆ្នាំ ២០១៣ មកទល់ខែមិថុនា ២០២១ នេះ មជ្ឈត្តការជាតិផ្នែកពាណិជ្ជកម្ម ឬភ្នាក់ងារដោះស្រាយវិវាទផ្នែកពាណិជ្ជកម្មក្រៅផ្លូវតុលាការនៅកម្ពុជា បានដោះស្រាយវិវាទលើវិស័យផ្សេងៗ សរុបជាង ២៩ករណី ឬស្មើនឹងទឹកប្រាក់៨០លានដុល្លារ ដែលក្នុងនោះវិស័យសំណង់និងអចលនទ្រព្យមានដល់ទៅ ៥៧%។

យោងតាម លោក ប៊ុន យូឌី ប្រធានមជ្ឈមមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នេះគឺមានច្រើនវិស័យដូចជាសំណង់ អចលនទ្រព្យ ការវិនិយោគរួម ហិរញ្ញវត្ថុ និងធនាគារ និងពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ ជាដើម។

លោកបន្តថា ក្នុងចំណោម វិវាទទាំងនោះ មានវិវាទផ្នែកអចលនវត្ថុ មាន ៤៥% ចំណែកវិវាទផ្នែកសំណង់ មាន១២% ។

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មគឺ ជាភ្នាក់ងារដោះស្រាយវិវាទដោយស្ម័គ្រចិត្តដែលចងភ្ជាប់នូវកាតព្វកិច្ចទៅលើកម្មវត្ថុនៃវិវាទផ្នែកពាណិជ្ជកម្ម រវាងភាគីវិវាទ តាមរយៈការប្រើប្រាស់មជ្ឈត្តករ ម្នាក់ឬច្រើននាក់ ក្រៅផ្លូវតុលាការ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]