វិស័យអចលនទ្រព្យនៅហ្វីលីពិនជាប់គាំង ក្រោយការបោះឆ្នោតជាតិបញ្ចប់

វិស័យអចលនទ្រព្យក្នុងប្រទេសហ្វីលីពិន បានជាប់គាំង គ្មានការអភិវឌ្ឍន៍ឡើយ បន្ទាប់ពីប្រទេសនេះបានបញ្ចប់ការបោះឆ្នោតជាតិ ដែលបានបង្កជាបញ្ហាជាច្រើន លើកំណើនសេដ្ឋកិច្ច។​

ក្រុមហ៊ុន J.P. Morgan Global Research បានទម្លាក់ចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ដោយបានចាត់ចំណាត់ថ្នាក់នៅបាតតារាងក្នុងយុទ្ធសាស្ត្រវិនិយោគសមធម៌ក្នុងតំបន់អាស៊ានរបស់ខ្លួន បន្ទាប់ពីការបញ្ចប់នៃការបោះឆ្នោតជាតិ និងក្នុងស្រុក។ នេះបើយោងតាមសារព័ត៌មាន Manila Bulletin ចុះផ្សាយកាលពីថ្ងៃទី១០ ខែឧសភា។​

នៅក្នុងយុទ្ធសាស្ត្រសមធម៌អាស៊ានរបស់ខ្លួនដែលបានចេញផ្សាយនៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ ក្រុមហ៊ុន J.P. Morgan ក៏បានទម្លាក់ចំណាត់ថ្នាក់វិស័យអចលនទ្រព្យហ្វីលីពីនស្ថិតក្នុងស្ថានភាពចាប់គាំង។

JPM ដែលជាក្រុមហ៊ុននាំមុខគេលើសេវាកម្មហិរញ្ញវត្ថុពិភពលោក បាននិយាយថា “ភាគហ៊ុនហ្វីលីពីនប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន រួមទាំងឱនភាពភ្លោះ អតិផរណាខ្ពស់ ការចំណាយរបស់រដ្ឋាភិបាលយឺតក្នុងត្រីមាសក្រោយការបោះឆ្នោត (ការឈឺចាប់ក្នុងការផ្ទេរអំណាច) បំណុលសាធារណៈខ្ពស់ ហានិភ័យនៃការធ្លាក់ចុះតម្លៃ និងប្រាក់ចំណូលមានកំណើនទាប។”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley Systems បន្ថែមសេវាកម្មគំរូពិតទៅក្នុង Cesium ដើម្បីពង្រឹងបរិបទភូមិសាស្ត្រក្នុងវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ

ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាទំនើបដើម្បីបង្កើតប្រព័ន្ធ […]

ក្រុមហ៊ុន OCIC គាំទ្រការប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរាក្រោមប្រធានបទ «បេះដូងរាជធានី»

ការលើកកម្ពស់សោភ័ណភាពស្ថាបត្យកម្ម និងការផ្តល់វេទិកាដល់ស្ […]

រដ្ឋសភា និងរាជរដ្ឋាភិបាលបើកសិក្ខាសាលាពិភាក្សាលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ

ការតាក់តែងថវិកាជាតិក្រោមស្មារតីបុរេសកម្មដើម្បីការពារអធិ […]

កម្ពុជា WB ឯកភាពគ្នាជាមួយអនុវត្តន៍គម្រោងធ្វើផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ក្រោមទុន ២៧០លានដុល្លារ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែ និងធន […]

កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន ៤,៨% ក្នុងឆ្នាំ ២០២៧ គាំទ្រដោយវិស័យសំខាន់ចំនួន២

សេដ្ឋកិច្ចកម្ពុជាដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនអត្រា […]

កម្ពុជា-ជប៉ុន ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យបញ្ជូនថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនជប៉ុន […]