វៀតណាមនឹងបើកឱ្យប្រើប្រាស់ស្ពានកញ្ចក់វែងជាងគេលើពិភពលោក នៅចុងខែមេសានេះ

ស្ពានកញ្ចក់ប្រវែង ៦៣២ ម៉ែត្រ និងកម្ពស់ ១៥០ម៉ែត្រ ដែលជាស្អានកញ្ចក់វែងជាងគេលើពិភពលោក គ្រោងនឹងបើកសម្រាប់ភ្ញៀវទេសចរនៅថ្ងៃទី ៣០ ខែមេសា ខាងមុខនេះហើយ។

ស្ពាននេះមានឈ្មោះថា Bach Long ដែលស្ថិតនៅតំបន់ទេសចរណ៍កោះ Moc Chau ក្នុងខេត្ត Son La ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រពីទីក្រុងហាណូយ។ មកទល់បច្ចុប្បន្ន ស្ពានជិតបញ្ចប់ការសាងសង់ ១០០% ហើយ។

នៅពេលសាងសង់រួចរាល់ និងបើកដំណើរការ ស្ពាននេះនឹងប្រជែងយកតំណែងស្ពានកញ្ចក់វែងបំផុត ពីប្រទេសចិន គឺស្ពាន Zhangjiajie Grand Canyon ក្នុងខេត្ត Hunan ដែលមានប្រវែង ៤៣០ ម៉ែត្រ។

គួរបញ្ជាក់ថា តួស្ពាន Bach Long នៅវៀតណាម ធ្វើពីកញ្ចក់រឹងមាំបំផុត ឬហៅថាTemper Glass កម្រាស ៣ ជាន់ ដែលផលិតដោយក្រុមហ៊ុនឈានមុខគេរបស់បារាំង Saint Gobain។ ដោយឡែក ប្រព័ន្ធខ្សែកាបវិញ ត្រូវបាននាំចូលពីប្រទេសកូរ៉េខាងត្បូង។

នៅពេលបើក មនុស្សត្រឹម ៥០០ នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យដើរលើស្ពានក្នុងពេលតែមួយដើម្បីសុវត្ថិភាព។

បច្ចុប្បន្ន ប្រទេសវៀតណាមកំពុងដាក់ពាក្យសុំកំណត់ត្រាពិភពលោក Guinness ជាស្ពានកញ្ចក់វែងជាងគេលើពិភពលោក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Demark គ្រោងសង់កោះសិប្បនិមិត្តផលិតថាមពលខ្យល់ដំបូងលើលោកតម្លៃ ៣៤ ប៊ីលានដុល្លារ

ប្រទេសដាណឺម៉ាក កំពុងរៀបចំផែនការសង់កោះសិប្បនិមិត្តផ្ទុកដ […]

ឡាវគ្រោងសង់រោងចក្រថាមពលដើរដោយខ្យល់តម្លៃ ២ពាន់លានដុល្លារ សម្រាប់នាំចេញ

រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនថាមពលពាក់ព័ន្ធគ្រោងចំណាយប្រាក […]

Bentley ប្រកាសជ័យលាភីជាប់ឈ្មោះទៅប្រកួតផ្ដាច់ព្រ័ត្រពានសំណង់ឆ្នើម២០២២ នៅក្រុងឡុងដ៍

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេ […]

រដ្ឋគ្រោងចំណាយជាង ២៤០លានដុល្លារ សាងសង់អាកាសយានដ្ឋានថ្មីចំនួន៣

រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាជាង ២៤០លានដុល្លារ សម្រាប់គ […]

ឌូបៃចង់សង់អគាររង្វង់អវកាសដ៏ធំ ឡោមព័ទ្ធអគារខ្ពស់ជាងគេលើពិភពលោក

ក្រុមហ៊ុនស្ថាបត្យកម្ម ZNera Space បានស្នើចង់រចនា និងសាង […]

រថភ្លើងល្បឿនលឿនដំបូងគេរបស់ឥណ្ឌូនេស៊ីនឹងចាប់ផ្តើមរត់សាកល្បងនៅខែ វិច្ឆិកា នេះ

ផ្លូវរថភ្លើងល្បឿនលឿនដំបូងបង្អស់របស់ប្រទេសឥណ្ឌូនេស៊ីដែលត […]