វៀតណាមប្រកាសផ្តល់ការអនុគ្រោះពន្ធនាំចូលរាល់ទំនិញមកពីប្រទេសកម្ពុជា
វៀតណាមបានដាក់ចេញការអនុគ្រោះពន្ធនាំចូលសម្រាប់ទំនិញកម្ពុជាក្នុងប្រភេទជាក់លាក់ ក្នុងគោលបំណងជំរុញពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរ ។ នេះបើតាមក្រឹត្យលេខ 5/2024/ND-CP ដែលទើបនឹងចេញដោយរដ្ឋាភិបាលទីក្រុងហាណូយនាពេលថ្មីៗនេះ បានគូសបញ្ជាក់ពីលក្ខខណ្ឌដែលពន្ធនាំចូលទាបនឹងត្រូវអនុវត្តសម្រាប់ការនាំចូលពីប្រទេសកម្ពុជា។ ការផ្លាស់ប្តូរនេះ ត្រូវបានគេរំពឹងថានឹងជួយជំរុញទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម មានការកើនឡើងរិតតែខ្លាំង ខណៈទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មក្នុងឆ្នាំ២០២៣ មានរហូតដល់ជិត ៦,៦ ពាន់លានដុល្លារ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពដោយ vietnam-briefing កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២៤។
ការអនុគ្រោះពន្ធតាមក្រឹត្យលេខ៥នេះ រួមមាន៖ ការនាំចូលទំនិញដែលគោរពតាមលក្ខខណ្ឌក្នុងតារាងអនុគ្រោះពន្ធនាំចូលរបស់វៀតណាម មានវិញ្ញាបនបត្របញ្ជាក់ប្រភពដើមពីកម្ពុជា និងការនាំចូលតាមច្រកព្រំដែនជាក់លាក់ដូចមានចែងក្នុងក្រឹត្យខាងលើ។
ការនាំចេញរបស់កម្ពុជាទៅវៀតណាមកំពុងមានសន្ទុះ៖ កម្ពុជាជាអ្នករួមចំណែកសំខាន់ក្នុងសមតុល្យពាណិជ្ជកម្មវៀតណាម។ ការរួមចំណែកដ៏សំខាន់របស់កម្ពុជាចំពោះសមតុល្យពាណិជ្ជកម្មរបស់វៀតណាមត្រូវបានគូសបញ្ជាក់ដោយការនាំចេញទំនិញសំខាន់ៗ។ នៅឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម បានកើនឡើងលើសពី ៣,៦៨ ពាន់លានដុល្លារ ក្នុងនោះគ្រាប់ស្វាយចន្ទី និងកៅស៊ូបានលេចចេញជាចំណែកចម្បង។ ការនាំចេញគ្រាប់ស្វាយចន្ទីតែម្នាក់ឯង មានតម្លៃជាង ៨៣៦លានដុល្លារឯណោះ ដែលបង្ហាញពីភាពលេចធ្លោរបស់កម្ពុជាក្នុងនាមជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ចំណុចសំខាន់ៗនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២៣៖
- គ្រាប់ស្វាយចន្ទី៖ ជាង ៨៣៦លានដុល្លារ
- កៅស៊ូ៖ លើសពី ៨៨៨ លានដុល្លារ
ខណៈដែលវៀតណាមល្បីថាជាប្រទេសផលិត និងនាំចេញកៅស៊ូធម្មជាតិធំជាងគេទីបីរបស់ពិភពលោក ការនាំចូលកៅស៊ូពីប្រទេសកម្ពុជា គឺជាកត្តាចាំបាច់សម្រាប់ទ្រទ្រង់ផលិតផលកៅស៊ូវៀតណាមផងដែរ ដោយសារគុណភាពខ្ពស់នៃកៅស៊ូកម្ពុជា។ តម្លៃប្រកួតប្រជែង (តម្លៃថោក) និងគុណភាពគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ពង្រឹងតួនាទីដ៏សំខាន់របស់វៀតណាមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទីផ្សារស្វាយចន្ទីពិភពលោក។
វិសមភាពនៃអាហរ័ណ-នីហរ័ណ (Import-export) រវាងវៀតណាមនិងកម្ពុជា៖ ក្នុងឆ្នាំ ២០២៣ អាហរ័ណ (ការនាំចូល) របស់វៀតណាមពីកម្ពុជាតូចជាងនីហរ័ណ (ការនាំចេញ) របស់វៀតណាមមកកម្ពុជា ហើយសម្រាប់ពីកម្ពុជាវិញ អាហរ័ណ គឺធំជាងនីហរ័ណ ដែលនិន្នាការនេះ ហាក់ឆ្លុះបញ្ចាំងពីផលចំណេញច្រើនជាងដែលភាគីវៀតណាមទទួលពីអន្តរពាណិជ្ជកម្មរវាងដៃគូទាំងពីរ។ ជាក់ស្តែងក្នុងឆ្នាំដដែល នីហរណ័របស់វៀតណាមមកកម្ពុជា បានកើនឡើងលើសពី ៤,៨៨ ពាន់លានដុល្លារ ខណៈអាហរ័ណពីកម្ពុជាវិញ មានទំហំតែ ៣,៦៨ ពាន់លានដុល្លារ (នាំចេញធំជាងនាំចូល)តែប៉ណ្ណោះ។ ផ្ទុយទៅវិញ នីហរណ័របស់កម្ពុជាទៅវៀតណាម មានទំហំតែ ៣,៦៨ ពាន់លានដុល្លារ ចំណែកឯអាហរ័ណពីវៀតណាមមកកម្ពុជាវិញគឺ ៤,៨៨ ពាន់លានដុល្លារ (នាំចេញតូចជាងនាំចូល)។ វិស័យគួរឱ្យកត់សម្គាល់ដែលរួមចំណែកដល់ផលប័ត្រនាំចេញរបស់វៀតណាមមកកម្ពុជារួមមាន៖ វាយនភណ្ឌ និងកាត់ដេរ ដែក និងដែក និងផលិតផលដែកគោលផ្សេងៗ។
ចំណុចសំខាន់ៗនៃការនាំចេញរបស់វៀតណាមមកកម្ពុជាក្នុងឆ្នាំ 2023៖
- វាយនភណ្ឌ និងកាត់ដេរ៖ ៨០៨,៨៥ លានដុល្លារ
- ដែកថែប និងដែក៖ ៧២១,០១ លានដុល្លារ
សមាហរណកម្មដ៏ស្មុគស្មាញនៃខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសនៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ គូសបញ្ជាក់អំពីទំនាក់ទំនងសេដ្ឋកិច្ចដែលមានលក្ខណៈស៊ីសង្វាក់គ្នារវាងប្រជាជាតិទាំងពីរ។ ដោយសារវៀតណាមនៅតែជាវិនិយោគិនដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា ប្រទេសទាំងពីរក្នុងនាមជាសមាជិកអាស៊ាន បន្តទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់៕
- Video Advertisement -