សង្គ្រាមដណ្តើមទីផ្សាររុញឱ្យក្រុមហ៊ុនរថយន្ត Mitsubishi រើរោងចក្រពីចិន មកដំឡើងនៅអាស៊ីអាគ្នេយ៍

ក្រុមហ៊ុន Mitsubishi Motors បានសម្រេចចិត្តបញ្ឈប់ការផលិតរថយន្តនៅក្នុងប្រទេសចិន និងកំពុងរកមើលទីតាំងនៅអាស៊ីអាគ្នេយ៍ដើម្បីដំឡើងរោងចក្រថ្មី។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់នេះកើតឡើងដោយសារក្រុមហ៊ុន Mitsubishi កំពុងដោះស្រាយជាមួយនឹងការលក់ធ្លាក់ចុះនៅក្នុងប្រទេសចិន ដែលគេមើលឃើញថាបណ្តាលមកពីការកើនឡើងនៃប្រជាប្រិយភាពនៃរថយន្តអគ្គិសនី (EVs) និងការលេចឡើងនៃម៉ាករថយន្តប្រកួតប្រជែងក្នុងស្រុក ដូចដែលបានរាយការណ៍ដោយ Asia Nikkei កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣។

នៅពេលបិទដំណើរការនៅក្នុងប្រទេសចិន ក្រុមហ៊ុន Mitsubishi Motors ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្វែរធនធានរបស់ខ្លួនឆ្ពោះទៅកាន់ទីផ្សារនៃអាស៊ីអាគ្នេយ៍ក្នុងនោះមានកម្ពុជាផងដែរ  និងតំបន់អូសេអានី ដែលមានកម្លាំងពលកម្មកំពុងតែស្វាហាប់។ បើងាកមកដំឡើងនិងផលិតនៅក្នុងតំបន់អាស៊ាននេះមែន នោះនឹងធ្វើឱ្យសង្វាក់ផលិតកម្មនិងផ្គត់ផ្គង់ទីផ្សារកាន់តែមានភាពងាយស្រួល ដោយមូលហេតុដ៏សំខាន់មួយទៀត នេះបើយោងតាមអ្នកតំណាងក្រុមហ៊ុន តំបន់ទាំងនេះរួមវិភាគទានដល់ការលក់រួមរបស់ក្រុមហ៊ុន ដល់ទៅប្រហែលមួយភាគបីនៃទំហំលក់សរុបរបស់ក្រុមហ៊ុនឯណោះ។

ប៉ុន្តែការផ្លាស់ប្តូរនេះ មិនមែនអាចធ្វើឡើងបានដោយគ្មានភាពស្មុគស្មាញនោះទេ ដោយសារតែក្រុមហ៊ុន Mitsubishi ត្រូវដោះខ្លួនអំពីការដកខ្លួនចុងក្រោយជាមួយនឹងក្រុមហ៊ុន Guangzhou Automobile Group (GAC) របស់ប្រទេសចិនដែលមានជាប់ហ៊ុនគ្នាផងដែរ។ ការបណ្តាក់ទុនរួមគ្នានេះមានសារៈសំខាន់សម្រាប់វត្តមានរបស់ក្រុមហ៊ុន Mitsubishi នៅក្នុងប្រទេសចិន។ តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការរីកសាយភាយនៃរថយន្តអគ្គិសនី EV ចង់មិនចង់ Mitsubishi ត្រូវតែវាយតម្លៃឡើងវិញនូវសក្តានុពលនៃយុទ្ធសាស្រ្តរបស់ពួកគេនៅក្នុងទីផ្សារប្រទេសចិន។

ចំណុចរបត់ដ៏សំខាន់មួយទៀតគឺកំណើនគួរឱ្យកត់សម្គាល់ក្នុងការលក់រថយន្ត EV ដែលកើនឡើង ៨០% ក្នុងឆ្នាំ ២០២២ ដែលស្មើនឹងប្រហែល ២០% នៃការលក់រថយន្តថ្មីទាំងអស់នៅក្នុងប្រទេសចិន នេះបើយោងតាមទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តចិន។ ក្រុមហ៊ុន Mitsubishi ដែលខ្វះបច្ចេកវិទ្យា EV បានបង្កើតរថយន្តទាំងនេះតាមរយៈភាពជាដៃគូជាមួយ GAC ហើយនៅពេលដែល GAC ងាកមកផ្តោតលើរថយន្តប្រភេទ EV វិញ ការណ៍បានធ្វើឱ្យ Mitsubishi  រងគ្រោះនៅក្នុងទីផ្សារប្រកួតប្រជែងដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័សនេះ។

ការលក់របស់ក្រុមហ៊ុន Mitsubishi នៅក្នុងប្រទេសចិនបានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងឆ្នាំ ២០២២ ជាមួយនឹងតួលេខធ្លាក់ចុះប្រមាណ ៦០% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ច្រាសនិន្នាការនេះ ក្រុមហ៊ុន Mitsubishi បានណែនាំម៉ូដែលកូនកាត់គឺរថយន្តប្រភេទ Outlander SUV ដែលតម្រូវតាមទីផ្សារប្រទេសចិនខ្លះដែរ តែជាអកុសល ការលក់លើកដំបូងបានធ្លាក់ចុះ គឺតិចជាងការរំពឹងទុក ។

លោក Makoto Uchida ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Nissan Motor បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពទីផ្សារ ដោយសង្កត់ធ្ងន់ថា “យើងមិនស្ថិតក្នុងកម្រិតមួយដែលយើងអាចរកប្រាក់ចំណេញបានដោយសារតែការបញ្ចុះតម្លៃខ្លាំងពេកនៅក្នុងទីផ្សារប្រទេសចិនទេ” ។ លោកបានបន្ថែមថា “ខាងក្រុមហ៊ុនកំពុងគិតគូរពីជម្រើសផ្សេងៗ រួមទាំងការពិចារណាឡើងវិញលើការបណ្តាក់ទុនរួមគ្នារបស់ពួកគេនៅក្នុងប្រទេសចិនផងដែរ។”

គួររំលឹកថា រោងចក្ររបស់ក្រុមហ៊ុន Mitsubishi នៅក្នុងខេត្តហ៊ូណាន ដែលដំណើរការក្រោមក្រុមហ៊ុន GAC Mitsubishi Motors បានឈប់ផលិតរួចទៅហើយ គឺចាប់តាំងពីខែមីនាមកម្ល៉េះ ហើយនឹងមិនដំណើរការឡើងវិញទេ។ រោងចក្រនេះគឺជាមូលដ្ឋានផលិតកម្មតែមួយគត់របស់ក្រុមហ៊ុន Mitsubishi នៅក្នុងប្រទេសចិន។

ក្រោយពី Mitsubishi រើចេញ ចំណែកឯក្រុមហ៊ុន GAC ដែលជាដៃគូ ត្រូវបានគេរំពឹងថានឹងរៀបចំឡើងវិញនូវរោងចក្រ Hunan សម្រាប់ការផលិត EV ដោយខិតខំរក្សាកម្រិតការងារ។ បច្ចុប្បន្ន ក្រុមហ៊ុន GAC មានភាគហ៊ុន ៥០% នៅក្នុង GAC Mitsubishi ដោយ Mitsubishi Motors កាន់កាប់ ៣០% និង Mitsubishi Corp. កាន់កាប់ ២០% ។ ខណៈពេលដែល GAC Mitsubishi នឹងបន្តជាអង្គភាពសាជីវកម្ម រីងក្រុមហ៊ុន Mitsubishi Motors និង Mitsubishi Corp. នឹងដកការវិនិយោគរបស់ពួកគេ។

ស្ថានភាពក្រុមហ៊ុន Mitsubishi Motors នេះ គូសបញ្ជាក់ពីការផ្លាស់ប្តូរថាមវន្តដែលកំពុងដំណើរការនៅក្នុងឧស្សាហកម្មរថយន្តពិភពលោក ដោយសារក្រុមហ៊ុនផលិតរថយន្តសម្របខ្លួនទៅនឹងទិដ្ឋភាពវិវត្តនៃរថយន្ត EV និងទីផ្សារថ្មីដែលកំពុងរីកចម្រើន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]