សណ្ឋាគារខ្ពស់ជាងគេលើពិភពលោក នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២៣

សំណង់សណ្ឋាគារខ្ពស់ជាងគេលើពិភពលោក កម្ពស់ ៣៦៥ម៉ែត្រ សម្រេចការសាងសង់បានពាក់កណ្តាលហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០២៣ ខាងមុខ។

សណ្ឋគារនេះ មានឈ្មោះថា Ciel ស្ថិតក្នុងទីក្រុងឌូបៃ ហើយកំពុងសាងសង់ដោយក្រុមហ៊ុន China Railway Construction Corporation។

យោងតាមការចុះផ្សាយរបស់ Construction Week កាលពីដើមខែមីនា ការសាងសង់សម្រេចបានពាក់កណ្តាលនៃគម្រោងសំណង់ទាំងមូល បើទោះជារងផលប៉ះពាល់ដោយសារវិបត្តិកូវីដរយៈពេល ២ ឆ្នាំចុងក្រោយក្ដី។

តាមការគ្រោងទុក សណ្ឋាគារ Ceil នេះមាន៨២ជាន់ មាន ១ ០០០ បន្ទប់ និងសេវាកម្មប្រណីតជាច្រើនទៀត។

លក្ខណៈពិសេសរបស់ សណ្ឋាគារ Ceil នេះ គឺ ការរចនាដ៏លេចធ្លោនៃសាលសណ្ឋាគារ (atrium) នៅរយៈ កម្ពស់ ៣០០ ម៉ែត្រ ជាមួយនឹងផ្ទៃរាបស្មើដែលមានទេសភាព និងខ្យល់ចេញចូលតាមធម្មជាតិដែលលាតសន្ធឹងរបស់អាគារ។

ក្រោយបញ្ចប់ការសាងសង់ សណ្ឋាគារគ្រោងនឹងបើកសម្ពោធឱ្យដាក់ឱ្យដំណើរការ នៅឆមាសទី១ ឆ្នាំ២០២៤។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]