សណ្ឋាគារដ៏ប្រណីតដំបូងបង្អស់នៅកម្ពុជារបស់ក្រុមហ៊ុនជប៉ុនបើកសម្ពោធជាផ្លូវការ

សណ្ឋាគារដ៏ប្រណីតដំបូងបង្អស់នៅកម្ពុជារបស់ក្រុមហ៊ុនជប៉ុនបានបើកសម្ពោធជាផ្លូវការហើយកាលពីពេលថ្មីៗនេះ។

កាលពីសប្តាហ៍មុនកន្លងទៅនេះ ក្រុមហ៊ុន Starts Hotel (Cambodia) របស់Starts Corporation Inc. ជប៉ុនបានបើកសម្អោធសណ្ឋាគារដំបូងបង្អស់របស់ខ្លួនដែលបានសាងសង់ឡើងប្រកបដោយនិរន្តរភាពបំផុត។

មានឈ្មោះថា Hotel Emion Phnom Penh សណ្ឋាគារដ៏ប្រណីតមួយនេះគឺលាតសន្ធឹងនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ (ទល់មុខសណ្ឋាគារ កាំបូឌីយ៉ាណា) អាចមើលឃើញសម្រស់ដ៏ស្រស់ស្អាតនៃដងទន្លេមេគង្គ។

ជាមួយនឹងការរចនាប្រកបដោយភាពច្នៃប្រឌិតខ្ពស់និងជាពិសេសការគិតគូរខ្ពស់ចំពោះបរិស្ថាន សណ្ឋាគារកម្ពស់១៩ជាន់ Emion គឺនឹងមានបន្ទប់សម្រាប់ទទួលភ្ញៀវស្នាក់នៅរហូតដល់ទៅ ២៤០ បន្ទប់ដែលបន្ទប់ភាគច្រើនគឺមានយ៉រខាងក្រៅអាចមើលឃើញទេសភាពនៃតំបន់ស្ថិតតាមដងទន្លេ។

ទន្ទឹមនឹងនេះដែរ ក្រសួងទេសចរណ៍បានសាទរនឹងស្វាគមន៍ជាខ្លាំងចំពោះវត្តមានសណ្ឋាគារដ៏ប្រណីតមួយនេះ។ ថ្លែងតាមទំព័រហ្វ៊េសប៊ុករបស់ខ្លួន ក្រសួងទេសចរណ៍បានបញ្ជាក់ថា«គម្រោងសណ្ឋាគារទី១….ចូលរួមយ៉ាងសំខាន់ដល់ការបង្កើតឱកាសការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាប្រកបដោយនិរន្តរភាព»។

តាមការឲ្យដឹងពីក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរណ៍ជប៉ុនមកកម្ពុជាគឺមានការកើនឡើងដែលជាក់ស្តែងក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០១៨នេះ ភ្ញៀវទេសចរណ៍ជប៉ុនប្រមាណជាង ១៣ម៉ឺននាក់ បានមកទស្សនាប្រទេសកម្ពុជាហើយក្នុងនោះភ្ញៀវទេសចរណ៍ចំនួន ៦៩,២៧៩នាក់បានមកទីក្រុងភ្នំពេញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]