សណ្ឋាគារប្រណិតលំដាប់ពិភពលោក បើកដំណើរការនៅរាជធានីភ្នំពេញហើយ!

សណ្ឋាគារ Shangri-La Phnom Penh លំដាប់ផ្កាយ៥ មានទីតាំងស្ថិតនៅក្បែរដងទនេ្លបាសាក់ ត្រើយខាងលិច ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍ បានឱ្យដឹងថា សណ្ឋាគារ Shangri-La គឺជាសណ្ឋាគារលំដាប់ ផ្កាយ ៥ មាន ៣០៣ បន្ទប់ ហើយត្រូវចំណាយទុន ចំនួន ៥៨០ លានដុល្លារអាម៉េរិក មានទីតាំងស្ថិតនៅក្បែរដងទនេ្លបាសាក់ ត្រើយខាងលិច ដែលមានកម្ពស់ ៥៤ជាន់។

សូមរម្លឹកដែរថា សណ្ឋាគារ Shangri-La ត្រូវបានសម្ពោធ​បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតី ឯកឧត្តម ជា សុផារ៉ា អតីតរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ The shangri-la Hotel ដែល​គេ​ស្គាល់​ថា ជា​សណ្ឋាគារ​មាន​យីហោ (Brand) លំដាប់​ពិភពលោក​មួយ​នេះ គឺជា​ការបណ្តាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន Oxley-Gem (Cambodia) Co., Ltd ដែលជា​ក្រុមហ៊ុន​បុត្រ​ស ម្ព័​ន្ត​របស់​ក្រុមហ៊ុនមេ Oxley Holdings Limited របស់​សិង្ហ​បុរី និង​ក្រុមហ៊ុន Worldbidge Land របស់លោក​ឧកញ៉ា​ស៊ា រិទ្ធី​៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]