សណ្ឋាគារប្រេនFairfield by Marriott ដំបូងគេនៅកម្ពុជានឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ

បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Marriott Internationalកាលពីខែឧសភាឆ្នាំ ២០១៧ កន្លងមកនេះ ក្រុមហ៊ុនRoyal Field Development Company Limited ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Chip Mong Group បានកំណត់កាលបរិច្ឆេទបុកគ្រិះសាងសង់សណ្ឋាគារប្រេន Fairfield by Marriott ដំបូងគេនៅកម្ពុជាក្នុងខែសីហានេះ ហើយគ្រោងនឹងបើកដំណើរការក្នុងឆ្នាំ ២០២១ ខាងមុខនេះ។

បើតាមប្រសាសន៍របស់លោក Ken Nhan អគ្គនាយកផ្នែក New Business Development នៃក្រុមហ៊ុនជីប ម៉ុង គ្រុប បានអោយដឹងថា ៖ “នៅដំណាក់កាលនេះយើងកំពុងបញ្ចប់ការគូរប្លង់និងការរចនាស្ថាបត្យកម្មនៃអគារបន្ទាប់ពីយើងបានបញ្ចប់ការងារនេះរួចយើងនឹងចាប់ផ្តើមសាងសង់នៅខែសីហា ឬ ខែកញ្ញាខាងមុខនេះ” ។

លោក Ken Nhan បានបន្តទៀតថា ជីប ម៉ុង គ្រុបបានរៀបចំថវិកាប៉ាន់ប្រមាណចំនួន ១០០ លានដុល្លារសម្រាប់គម្រោងនេះ។

មានទីតាំងស្ថិតនៅបណ្ដោយមហាវិថីសហព័ន្ធរុស្សីជិតស្ពានអាកាស ៥ មករា សណ្ឋាគារនេះគ្រោងនឹងសាងសង់ជាអគារកម្រស់ ៤២ ជាន់ ហើយរំពឹងថានឹងបញ្ចប់ការសាងសង់ព្រមនឹងដាក់អោយដំណើរការក្នុងឆ្នាំ ២០២១។

សណ្ឋាគារ Fairfield by Marriott Phnom Penh គឺជាគម្រោងសណ្ឋាគារលំដាប់អន្តជាតិទី២ របស់ក្រុមហ៊ុនជីបម៉ុង គ្រុប ដែលនៅសណ្ឋាគារលំដាប់អន្តជាតិគឺសណ្ឋាគារ Hyatt Regency Phnom Penh ដែលបច្ចុប្បន្នកំពុងសាងសង់បានជិត ៥០ ភាគរយទៅហើយ (អានបន្ថែម) ។

គួរបញ្ជាក់ផងដែរថា សណ្ឋាគារប្រេន Marriott International នេះមានដើមកំណើតមកពីសហរដ្ឋអាមេរិកហើយបច្ចុប្បន្នមានសាខាជាង ៦០០០ កន្លែងក្នុង ១២២ ប្រទេសលើពិភពលោក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]