សណ្ឋាគារមួយចំនួននៅខេត្តព្រះសីហនុត្រូវបិតជាបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកឆ្លងកូវីដ

រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកអាជីវកម្មសណ្ឋាគារ ៤ កន្លែង និងបិទមិនឱ្យចេញចូលនូវអគារស្នាក់នៅរួមរបស់បុគ្គលិកសណ្ឋាគារមួយកន្លែង ជាបណ្តោះអាសន្ន ក្រោយរកឃើញស្រ្តីជនជាតិចិន ២ នាក់ មានផ្ទុកជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍ ២០ កុម្ភៈ។

នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុចុះថ្ងៃទី ២៣ កុម្ភៈ កន្លងទៅ ទីតាំង ៥ កន្លែងនោះរួមមាន សណ្ឋាគារជីនប៉ីទាំង ៣ សាខា អគារស្នាក់រួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ីក្រុងព្រះសីហនុ និងសណ្ឋាគារហ័ងហ្គ័នជាយី។

បច្ចុប្បន្ន ស្ដ្រីទាំង ២ នាក់នោះ ត្រូវបានដាក់នៅដាច់ដោយឡែក និងផ្តល់ការព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។

បន្ថែមពីនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវ ដល់ប្រជាជន ដែលធ្លាប់ស្នាក់នៅសណ្ឋាគារខាងលើឱ្យមកធ្វើតេស្ត ក៏ដូចជាធ្វើចត្តាឡីសក្ដិ ចំនួន ១៤ ថ្ងៃផងដែរ។

គួរបញ្ជាក់ផងដែរថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ៦៣៣ នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យចំនួន ១៤២ នាក់ បើគិតត្រឹមព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១នេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]