សណ្ឋាគារ Hyatt Regency ដំបូងបង្អស់នៅភ្នំពេញនឹងបើកដំណើរការដើមឆ្នាំក្រោយ

សណ្ឋាគារផ្កាយប្រាំតម្លៃជិត ២០០ លានដុល្លារ Hyatt Regency Phnom Penh គ្រោងនឹងបើកដំណើរការឆាប់ៗនៅដើមឆ្នាំក្រោយ ខណៈក្រុមហ៊ុនជីបម៉ុងគ្រុប ដែលជាម្ចាស់គម្រោងទើបតែធ្វើពិធីសែនក្រុងពាលីកាលពីថ្មីៗនេះ។

ពិធីសែនក្រុងពាលីសណ្ឋាគារលំដាប់ផ្កាយប្រាំនេះ ធ្វើឡើងកាលពីថ្ងៃទី ២៦ វិច្ឆិកា នេះ ដោយមានមានចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន ជីប ម៉ុង រួមមាន លោកជំទាវអ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង។

អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Hyatt Regency Phnom Penh លោក Herman Kemp ធ្លាប់បានបញ្ជាក់ថានៅគម្រោង ការសាងសង់បានបញ្ចប់ ១០០ភាគរយហើយ។

«សណ្ឋាគារនឹងបើកទ្វារនៅត្រីមាសទី១ ឆ្នាំ២០២១ ដោយមានបន្ទប់ភ្ញៀវចំនួន ២៤៧បន្ទប់ ទីធ្លាប្រើប្រាស់ចម្រុះ និងបន្ទប់សិក្ខាសាលាចំនួន ៩កន្លែង បារ និងភោជនីយដ្ឋានដែលមានមុខម្ហូបទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនប្រភេទ» លោក Herman បានបញ្ជាក់។

សណ្ឋាគារ Hyatt Regency Phnom Penh មានទីតាំងស្ថិតលើផ្លូវលេខ ១៧៨ ជិតព្រះបរមរាជវាំងនិងសារមន្ទីរជាតិ។ គម្រោងនេះបានចាប់ផ្ដើមសាងសង់កាលពី ខែមីនា ឆ្នាំ២០១៧ មកម៉្លេះ ដោយក្រុមហ៊ុនជីបម៉ុងគ្រុប។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]