សភា​ពាណិជ្ជកម្ម​ត្រកូល​លីន កំពុងសិក្សាពីសក្តានុពលវិនិយោគនៅកម្ពុជា ពិសេសវិស័យសំណង់ និងអចលនទ្រព្យ

សភា​ពាណិជ្ជកម្ម​ត្រកូល​លីន​ពិភពលោក​(​W​L​CC) ​បានចុះមកសិក្សាស្វែងយល់ពី​សក្តានុពល​វិនិយោគ​ ​ លើវិស័យអាទិភាពមួយចំនួននៅកម្ពុជា ​ ក្នុងនោះក៏មានវិស័យ​សំណង់​ ​និងអចល​ន​ទ្រព្យផងដែរ​​​។​ នេះបើតាម​​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ ​Tan​ Sr​i​ ​D​at​o ​L​i​m​ ​Soon​ ​P​e​n​g​ ​ប្រធាន​សភា​ពាណិជ្ជកម្ម​ ​ត្រកូល​លីន​ពិភពលោក​ ​ជាមួយ​សម្តេចធិបតី ​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​​នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។

​នាឱកាសនោះ លោក​ ​Tan​ Sr​i​ ​D​at​o ​L​i​m​ ​Soon​ ​P​e​n​g​ ​ក៏បាន​​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍ​រីក​ចម្រើន​  ​របស់​កម្ពុជា​ ​ជាពិសេស​ការ​រក្សា​បាន​នូវ​សន្តិភាព​ ​និង​ស្ថិរភាព​នយោបាយ​ ​ដែល​ផ្តល់​នូវ​ទំនុក​ចិត្ត​សម្រាប់​ការ​វិនិយោគ​នៅ​កម្ពុជា​ ខណៈលោកថា ទស្សនៈកិច្ចសិក្សានៅកម្ពុជានាពេលនេះ គឺចង់សិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតពីសក្តានុពលរបស់កម្ពុជាពិសេសលើវិស័យសំណង់ អចលនទ្រព្យ កសិកម្ម ថាមពលបៃតង សុខាភិបាល និងវិស័យមួយចំនួនទៀត។

​លោកបន្តថា សភា​ពាណិជ្ជកម្ម​ត្រកូល​លីន​ពិភពលោក​ ​នឹង​សហការ​ជាមួយ​សមាគមពាណិជ្ជ​កម្ម​ត្រកូល​លីន​នៅ​កម្ពុជា​ ​ដើម្បីរៀបចំ​សន្និសីទ​មួយ​​ក្នុង​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៤​ ​ខាងមុខ​ ​នៅ​កម្ពុជា​ ​ដោយមាន​អ្នកចូលរួម​ពី​បណ្ដា​សមាជិក​ ​និង​វិនិ​យោគិន​ ​នៃ​សភា​ពាណិជ្ជកម្ម​ត្រកូល​លីន​ពិភពលោក​ ​ប្រមាណ​ ​១​០​០​០​ ​ទៅ​ ​២​០​០​០​នាក់​ ​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ ​ក៏ដូចជា​ស្វែងរក​នូវ​កាលានុវត្ត​ភាព​ ​និង​សក្ដានុពល​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​។​

​ឆ្លើយតបលើរឿងនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏​បាន​ស្វាគមន៍​ ​និង​គាំទ្រយ៉ាងខ្លាំងចំពោះ​គំនិត​ផ្ដួចផ្ដើម​ ​ក្នុង​ការរៀបចំ​សន្និសីទ​ដ៏ធំខាងលើនេះ​ ជាងនេះទៅទៀតសម្តេចក៏បាន​លើកទឹកចិត្ត​ឱ្យ​សភា​ពាណិជ្ជកម្ម​ត្រកូលលីន​បន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង​ ​និង​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រដ្ឋាភិបាល​កម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]