សមាគមអ្នកសាងសង់កម្ពុជាបានរៀបចំកម្មវិធីធុរកិច្ចលើកទី ១០

កាលពីថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០១៩ សមាគមអ្នកសាងសង់កម្ពុជា ដោយមានការគាំទ្រពីក្រុមហ៊ុន CAST LABORATORIES PTE LTD បានរៀបចំកម្មវិធីធុរកិច្ចលើកទី ១០ របស់ខ្លួនក្រោមការចូលរួមពីធុរកិច្ចជនជាង ២០០ នាក់។

ប្រារព្ធធ្វើឡើងនៅឯភោជនីដ្ឋាន Hard Rock នៃអគារ Exchange Square ព្រឹត្តិការណ៍នេះបានធ្វើឲ្យសមាជិកទាំង១៦៦ របស់សមាគមអ្នកសាងសង់កម្ពុជាមានឱកាសដើម្បីជួបគ្នាដោយផ្ទាល់ និងបង្កើតបណ្តាញក្នុងការស្វែងយល់បន្ថែមអំពីការផ្គត់ផ្គង់ និងតម្រូវការសម្ភារសំណង់នៅក្នុងទីផ្សារកម្ពុជា។

លោកបណ្ឌិត តាន់ មុន្នីវាន់ តំណាងឲ្យប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវ សែ បានសម្តែងការចាប់អារម្មណ៍របស់លោកចំពោះការរីកចម្រើននៃវិស័យសំណង់ នៅប្រទេសកម្ពុជា ជាពិសេស កើនឡើងនៃចំនួនសមាជិកសមាគមអ្នកសាងសង់កម្ពុជា។

លោកបានថ្លែងថា៖«សមាជិកទាំងអស់សូមបន្តគាំទ្រ និងជួយគ្នាទៅវិញទៅមក តាមរយៈការពិភាក្សា និងការផ្លាស់ប្តូរគំនិត និងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីទទួលបានអត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុននីមួយៗ» ហើយបានបន្តទៀតថា «សូមគាំទ្រគ្នាទៅវិញទៅមកក្នុងការទិញឬលក់ ចែករំលែកបទពិសោធន៍និងបច្ចេកទេស ឬផ្តល់គម្រោងក្នុងតម្លៃសមរម្យដល់គ្នា»។

លោក Liew Yoon Hsien ទីប្រឹក្សានៃក្រុមហ៊ុន CAST Lab ក៏បានបង្ហាញពីសារៈសំខាន់នៃការ ពិសោធគុណ ភាពសំណង់ដែលជាសេវាកម្មដែលក្រុមហ៊ុនលោកបាននិងកំពុងផ្តល់។

លោកបានមានប្រសាសន៍ថា៖«តួនាទីរបស់យើងគឺដើម្បីក្លាយជាមនុស្សម្នាក់ការពារផ្នែកការរចនា។ ដូច្នេះ យើងពិនិត្យមើលការរចនា ហើយយើងពិនិត្យមើលម្តងទៀត ប្រសិនបើមានអ្វី មិនប្រក្រដី យើងអាចប្រាប់វិស្វករដើម្បីឲ្យពួកគេអាចកែលម្អវាបាន»។

ជាមួយគ្នានេះដែរ លោក Gary Ng អ្នកគ្រប់គ្រងអាជីវកម្មប្រចាំតំបន់របស់ក្រុមហ៊ុន CAST Lab ក៏បានបង្ហាញពីទំនុកចិត្តរបស់គាត់ចំពោះឧស្សាហកម្មសំណង់នៅប្រទេសកម្ពុជាផងដែរ។

លោកបានថ្លែងថា៖ «ខ្ញុំនឹងនិយាយថា ខ្ញុំមានអារម្មណ៍ល្អណាស់ [វិស័យសំណង់] ។ ខ្ញុំមានមោទនភាពដែលបានមកប្រទេសកម្ពុជាសម្រាប់អស់រយៈពេលប្រាំឆ្នាំកន្លងមកនេះ។ ខ្ញុំជឿជាក់ថាខ្ញុំបានធ្វើការសម្រេចចិត្តដ៏ល្អហើយ យើងសង្ឃឹមថានឹង មានភាពប្រសើរឡើង ហើយយើងជឿជាក់ថាវានឹងកាន់តែប្រសើរឡើង»។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេសចិន ចង់ជួយធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន iFLYTEK ដែលជាក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេស […]

ក្រុមហ៊ុនបារាំង ចង់អភិវឌ្ឍន៍ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ដោយសហការជាមួយក្រុមហ៊ុន WorldBridge Group និងទទួលបានការស […]

តើកម្មវិធី AssetWise ជួយដោះស្រាយបញ្ហាគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដូចម្ដេច?

អាជ្ញាធរគ្រប់គ្រងផ្លូវជាតិរបស់ប្រទេសអង់គ្លេស ថ្មីៗនេះបា […]

តំបន់រ៉ាមសាររបស់កម្ពុជា ត្រូវបានដាក់បញ្ចូលជាបេក្ខភាពជាឧទ្យានបេតិកភណ្ឌអាស៊ាន

ការគាំទ្រជាឯកច្ឆន្ទពីរដ្ឋជាសមាជិកអាស៊ានបានបើកផ្លូវឱ្យតំ […]