សមាគមអ្នកសាងសង់កម្ពុជាឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិកដើម្បីទប់ស្កាត់កូវីដ១៩
សមាគមអ្នកសាសង់កម្ពុជា បានឧបត្ថម្ភទឹកប្រាក់ចំនួន ១ ម៉ឺនដុល្លារអាមេរិក ដល់សកម្មភាពប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យមានការចូលរួមវិភាគទានពីសប្បុរសជន។
ការចូលរួមជាវិភាគទាននេះគឺជាកាយវិការ និងទឹកចិត្តដ៏សប្បុរស ប្រកបដោយសង្គមធម៌ចំពោះប្រជាជាតិកម្ពុជា ក្នុងនាមសមាគមអ្នកសាងសង់កម្ពុជា ដែលមានអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានសមាគម។
គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងលោកជំទាវ ក៏បានឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ ម៉ឺនដុល្លារអាមេរិក ជាទឹកប្រាក់ផ្ទាល់ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពយុទ្ធនាការប្រយុទ្ធប្រឆាំង និងការរាតត្បាតជំងឺកូវីដ ១៩ នេះផងដែរ។
ក្នុងពេលជាមួយគ្នានោះ ក្នុងនាមជាប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន អ្នកឧកញ៉ា ពុង ឃាវសែ ក៏បាននាំយកថវិកាជាង ៤០ម៉ឺនដុល្លារ ដើម្បីរួមចំណែកជាមួយរដ្ធាភិបាលចិន ក្នុងការប្រយុទ្ធប្រឆាំងមេរោគដ៏កាចសាហាវជំងឺផ្លូវដង្ហើមកូវីដ-១៩ នេះ នៅក្នុងប្រទេសចិន ក៏ដូចជាក្នុងពិភពលោក ថែមទៀតផង៕ (អានបន្ថែម)