សម្ដេចតេជោ ចាប់អារម្មណ៍ចង់បំពាក់អំពូលឆ្លាតវៃ (LED) សម្រាប់ដងវិថីទូទាំងប្រទេស

ខេត្តព្រះសីហនុនឹងក្លាយជាទីក្រុងឆ្លាត ដើរមុនគេក្នុងចំណោមទីក្រុងឆ្លាតដទៃ បន្ទាប់ពីការ​រៀប​ចំបំពាក់​អំពូលឆ្លាតវៃ​តាម​ដង​វិថី។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុងសន្និសីទកាសែតនៃដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្លូវ ៣៤ ខ្សែ ក្នុងខេត្តព្រះសីហនុនាថ្ងៃទី ០១ ខែ​ មិថុនា ឆ្នាំ ២០២០។​

សម្តេចបាន​មាន​ប្រសាសន៍ថា​៖ «ខ្ញុំ​អាច​និយាយបាន​ថា ខេត្តព្រះសីហនុនឹងក្លាយជាទីក្រុងឆ្លាត ដើរមុនគេក្នុងចំណោមទីក្រុងឆ្លាតដទៃ។ ក្នុង​នោះ​ខ្ញុំបាន​ណែនាំ​ឲ្យ​ឯកឧត្តម​ ជា​ សុផារ៉ា​ ចុះហត្ថលេខា​ជាមួយនឹងក្រុម​ហ៊ុន Minebea ដែលមាន​ទីតាំង​នៅឯតំបន់​សេដ្ឋកិច្ចពិសេស​ភ្នំពេញ យក​បង្គោល​ភ្លើង​ និង​អំពូល គេហៅថា​ អំពូ​ល​ឆ្លាត​ យក​មក​ដាក់​ជាង​៥០០០ ហើយ​ខ្ញុំ​គិតថា​នៅទូទាំង​ប្រទេស​ថ្ងៃក្រោយ ​ត្រូវ​ប្រើ​អំពូល​បែប​នេះ​ដើម្បីបំភ្លឺតាម​ផ្លូវ។»

ការ​រៀប​ចំដាក់​អំពូល​ភ្លើង​ឆ្លាតនេះ ​មិន​ត្រឹម​តែ​អាច​សន្សំសំចៃ​អគ្គិសនី​ប៉ុណ្ណោះទេ ថែម​ទាំងក្លាយជា​សក្ដានុពល​ទេស​ចរណ៍​ថែមទៀតផង​។

សម្ដេច​បាន​បន្តថា​៖ «ខ្ញុំគិតថាខេត្តព្រះសីហនុ គ្រាន់តែយកផ្លូវថ្នល់ ក៏អាចទាក់ទាញទេសចរក្នុងស្រុក មកលេងកម្សាន្ត​ មក​មើលផ្លូវថាវាស្អាតប៉ុណ្ណា។ ហើយ​ខ្ញុំ​បាន​ផ្ដល់មតិ​ឲ្យ​ឯកឧត្តម​គួច​ ចំរើន ​ឲ្យ​រៀប​ភ្លើង​ឲ្យ​ស្អាត​។ គាត់មក​មើល​ផ្លូវ​ ឲ្យ​គាត់​មក​មើល​ភ្លើង​។ វា​ទៅជា​ទេសចរណ៍​មួយ​ប្រកប​ដោយ​ការ​ទាក់​ទាញ​នៅទិសនិរតីរបស់យើងនេះ។»

គួរបញ្ជាក់​ផង​ដែរថា ខេត្ត​ព្រះសីហនុគឺ​ដែល​មា​នសក្ដានុពល​សេដ្ឋកិច្ច​ខ្ពស់​​ ​ដែល​ថ្មីៗ​នេះ រដ្ឋាភិបាល​កំពុង​តែអភិវឌ្ឍផ្លូវទាំង ៣៤ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងខេត្តនេះ ដើម្បីជា​ការ​តភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗទាំង ៣ របស់កម្ពុជា។

សូមបញ្ជាក់ថា ផ្លូវទាំង ៣៤ ខ្សែនេះ ជាគម្រោងសាងសង់ហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ មួយធំ និងសំខាន់បំផុតរបស់ប្រទេស។ សម្តេចបានហៅគម្រោងនេះថា ជាគម្រោងកសាងផ្លូវដ៏ទំនើបបំផុតដែលមិនធ្លាប់មាននៅកម្ពុជា។

“យើងមានមហាវិថីផង យើងមានវិថីផង និងមានអនុវិថីផង។  ប៉ុន្តែអនុវិថីរបស់យើងវាប៉ុនផ្លូវជាតិ ១២ម៉ែត្រ វាធំជាងផ្លូវជាតលេខ ៤ ទៅទៀត។ ហើយមហាវិថីរបស់យើង មានទំហំដល់ ៥០ ម៉ែត្រ។ ដូច្នេះ ផ្លូវថ្មីរបស់យើងនេះ មានស្តង់ដារខ្ពស់។” ប្រសាសន៍សម្តេច៕

(អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]